ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស សម្បូរទៅដោយអ្នកទេសចរមានទ្រព្យស្ដុកស្ដម្ភ ឬជាមហាសេដ្ឋីជុំវិញពិភពលោក ទៅកម្សាន្ត។ តួយ៉ាង កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ គេឃើញមានមហាសេដ្ឋីពាន់លានដុល្លារជនជាតិអារ៉ាបម្នាក់ បើករថយន្តស្រោបមាស ៤គ្រឿង តម្លៃជិត ២លានដុល្លារ ចតមុខសណ្ឋាគារ ធ្វើឲ្យអ្នកដំណើរបញ្ឈរភ្នែកមើល។
រថយន្តស្រោបមាសទាំង៤គ្រឿងនោះរួមមាន Meercedes G63 កង់៦ តម្លៃជាង៥៣ម៉ឺនដុល្លារ, Bently Flying Spur តម្លៃ ៣១,៦ម៉ឺនដុល្លារ, Rolls-Royce តម្លៃ ៥០ម៉ឺនដុល្លារ និង Lamborghini Aventador SV តម្លៃជាង ៥០ម៉ឺនដុល្លារ មានស្លាកលេខជាភាសាអារ៉ាបទាំងអស់។រថយន្តទំនើបទាំងនេះត្រូវបានគេឃើញចតនៅខាងក្រៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Mandarian Oriental ក្បែរសួន Hyde មុនពេលបើកកាត់ទីក្រុង Kensington។ ទោះជាយ៉ាងណា គេមិនទាន់ស្គាល់អត្តសញ្ញាណម្ចាស់រថយន្តទំនើបទាំងនេះនៅឡើយទេ៕
- Back to Home »
- សេដ្ឋីអារ៉ាប ជិះឡានស្រោបមាស៤គ្រឿងចូលទីក្រុងឡុងដ៏ ផ្អើលអស់មហាជន