​តារា​សម្ដែង​ស្រី​សិច​ស៊ី​វ័យក្មេង ដេ​ន​នី ខ្វាន់ បាន​ព្រលយ​ពាក្យ​ឆ្លើយតប​ទៅនឹង​ការរិះគន់​របស់​ទស្សនិកជន ពី​រឿង​ដែល​នាង​ហ៊ាន​ស្លៀកពាក់​សិច​ស៊ី​បិទបាំង​តែ​កេរ​ម្ដាយ​នោះ​ថា «​នាង​មាន​រូបរាង​សិច​ស៊ី ស្រស់ស្អាត​…​នាង​មាន​លុយ​ច្រើន ដូច​ច្នេះ​នាង​មិន​ខ្វល់​ពី​ការរិះគន់​ទាំង​នេះឡើយ​…» ។​

ក្រោយពី​មានការ​ចុះផ្សាយ​ពី​រូបភាព​គឃ្លើន​នៃ​ការបញ្ចេញ​សម្រស់​រាងកាយ​ស្ទើរតែទាំងស្រុង​ទាក់ភ្នែក​មហាជន រួចមក ក៏មាន​សារព័ត៌មាន​ជាច្រើន​បាន​យក​ប្រធានបទ​នេះ​មក​ចុះផ្សាយ​ជជែក​វែកញែក​ពី​រឿង​ដែល​ធ្វើឱ្យ​បាត់បង់​​តម្លៃ​ក្នុងនាម​ជា​នារី​ខ្មែរ​មួយរូប ស្រាប់តែ ដេ​ន​នី ខ្វាន់ ក៏បាន​ចេញមុខ​បង្ហាញ​ភាពក្លាហាន​ទទួលស្គាល់​នូវ​អ្វីដែល​នាង​បានធ្វើ​ដោយ​បញ្ចេញ​សារ​ខ្លី​ជា​ភាសា​អង់គ្លេស​ប្រកបដោយ​ទំនុកចិត្ត​ឥត​ក្រែង​នឹង​ពាក្យ​រិះគន់ថា...

«I am sexy body, I have beautiful, I have my own business, I have a lot of money, I never care about that, this is my right, my life style make me happy and successful and happiness also, so all of guys should look around the world, today not yesterday, I am artist the past of my life. Thank you so much all dear for negative and positive.» ។​

ទោះបីជា​យ៉ាងណា ក្រោយពី​បញ្ចេញ​សារ​បង្ហាញ​ពី​ឆន្ទៈ​នៃ​ការបង្ហាញ​សម្រស់​ដងខ្លួន​រួចមក ក៏មាន​សាធារណជន ជាច្រើន​គាំទ្រ​នូវ​គំនិត​របស់​នាង​ផងដែរ បើទោះបីជា​កន្លងមក​មាន​មនុស្ស​មួយចំនួន​បាន​រិះគន់​ខ្លាំងៗ​មិន​សំចៃ​មាត់​ក៏ដោយ ។ សាធារណជន​ក៏បានកត់សម្គាល់ឃើញ​ដែរ​ថា ក្រោយពី​តារា​ស្រី​ម្នាក់នេះ បញ្ចេញ​រូបភាព សិច​ស៊ី​របស់ខ្លួន​ពេញ​បណ្ដាញ​សង្គម​រួចមក ប្រជាប្រិយភាព​របស់​នា​ង​ក៏​ហាក់​មាន​សន្ទុះ​ខ្លាំង​រហូតដល់​ទទួល​​ដំណែង​តួឯក​ក្នុង​ខ្សែភាពយន្ដ ហើយ​នាង​ក៏​ឡើង​កូដ​បង្អួត​ឡាន​ថ្មី​តម្លៃ​មិនតិច​ម៉ឺន​ដុល្លារ​ទៀតផង​កាលពីពេល​ថ្មីៗ​​នេះ ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -