កំសាន្ដ៖ អម្បាញ់មិញនេះវីដេអូបទ “សក់ខ្លី” និពន្ធថ្មីពី Bross La ចេញជាផ្លូវការហើយ អមដោយឈុតសិចស៊ីប៊ីគីនីទៀតផង។ជាមួយគ្នានេះម្ចាស់បទថ្លែងថា៖ ” MV នេះមានភាពសិចស៊ីបន្តិច ព្រោះខ្ញុំចូលចិត្ត សិចស៊ីហើយទាន់សម័យ នៅក្នុងនោះក៏មានឈុតសុភាពៗច្រើនគួរសមដែរ ខ្ញុំគិតថាមិនហួសហេតុពេកទេ”។
និយាយពីសាច់រឿងវិញ Bross La ប្រាប់ថាតួឯកធំស្រីជានិស្សិតនៅសាលាវិចិត្រសិល្បៈ សិក្សាផ្នែករបាំខ្មែរ តែក្រៅពីម៉ោងសិក្សានាងជានារីម្នាក់ដែលចូលចិត្តស្លៀកពាក់សិចស៊ី ដូច្នេះហើយទើបក្នុង MV នេះមានលាយឡំនឹងឈុតស្លៀកប៊ីគីនីខ្លះ។យ៉ាងណាមិញទាក់ទងនឹងភាពសិចស៊ីនេះ បើសិនជាមានការរិះគន់ លោកទទួលយក ប៉ុន្តែទោះបែបនេះក្តីលោកអះអាងថា នេះមិនមែនជាលើកទីមួយដែលខ្មែរយើងថតបែបនេះ ម្ល៉ោះហើយលោកសង្ឃឹមថានឹងមិនអាចមានបញ្ហាអីធំដុំទេ៕
សូមទស្សនាទាំងអស់គ្នា៖
- Back to Home »
- ក្តៅៗ FULL MV “សក់ខ្លី” លាយសិចស៊ី របស់ Bross La ចេញហើយ ពេលនេះ(មានវីដេអូ)