កម្លាំងរាជអាវុធហត្ថច្រើនរយនាក់នឹងដាក់ពង្រាយការពារសុវត្ថិភាពការប្រកួត បាល់ទាត់ល្ងាចនេះ
រាជធានីភ្នំពេញ៖ យោងតាមទំព័រ Facebook នាយឧត្ដមសេនីយ៍ សៅ សុខា នៅថ្ងៃនេះ បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថ នឹងដាក់ពង្រាយកម្លាំងរបស់ខ្លួនជាច្រើនរយនាក់ សម្រាប់ការពារសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ដែលទៅចូលរួមទស្សនាបាល់ទាត់ លក្ខណៈមិត្តភាពអន្តរជាតិ រវាងក្រុម Cambodia All Star ជាមួយក្រុម Lao All Star នៅល្ងាចថ្ងៃនេះ។កងរាជអាវុធហត្ថ បានបញ្ជាក់ផងដែរថា កម្លាំងកងរាជអាវុធហត្ថ នឹងត្រូវដាក់នៅចន្លោះកៅអីអង្គុយរបស់អ្នកគាំទ្រគ្រប់ជ្រុង កន្លែងគណៈប្រតិភូជាន់ខ្ពស់ កីឡាករទាំងសងខាង និង គោលដៅសំខាន់ៗជុំវិញពហុកីឡាដ្ឋានជាតិផងដែរ៕
- Back to Home »
- កម្លាំងរាជអាវុធហត្ថច្រើនរយនាក់នឹងដាក់ពង្រាយការពារសុវត្ថិភាពការប្រកួត បាល់ទាត់ល្ងាចនេះ