ហុងកុង៖ តារាចម្រៀងស្រីវ័យក្មេងម្នាក់ ឈ្មោះ G.E.M Tang ត្រូវបានអ្នកលេងបណ្តាញសង្គម រិះគន់ចំៗ លើសម្លៀកបំពាក់របស់នាង។
កាលពីថ្មីៗនេះ តារាស្រី G.E.M Tang បានចូលរួមក្នុងពិធីទទួលរង្វាន់មួយ ហៅថា QQ Music Award និងបានជាប់ជាតារាចម្រៀងស្រីដ៏ល្អបំផុត នៅហុងកុង និងតៃវ៉ាន់ដែរ។
អំឡុងពេលសម្តែងនោះ នាង G.E.M បានស្លៀកអាវរោមសត្វពណ៌លឿង ជាមួយអាវទ្រនាប់ពណ៌ស្វាយខ្ចីនៅខាងក្នុង និងខោខ្លីដ៏សែនរឹបរាងរបស់នាង។
ក្នុងនោះ អ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានចាប់អារម្មណ៍លើខោខ្លីរបស់នាង ដែលពួកគេយល់ថា នាងហាក់ដូចជាកំពុងស្លៀកកន្ទបកូនក្មេងខ្លាំងណាស់។ ហើយក៏មានអ្នកខ្លះបានបញ្ចេញមតិថា "រូបភាពរបស់នាង មើលទៅពិតជា ថោកទាបមែន"។
យ៉ាងណាមិញ វាមិនមែនលើកដំបូងនោះទេ ដែលនាង G.E.M រងការរិះគន់ លើការតែងខ្លួន ហើយពេលខ្លះទៀត នាងក៏តែងទទួលបានការចំអកឡកឡើយជារឿយៗផងដែរ លើការស្លៀកពាក់ខុសទំនងរបស់នាង៕