ថ្មីៗនេះអ្នកចម្រៀងអ្នកនាង យ៉ាន លីនដា បានបង្ហាញរូបភាពគួរឱ្យទាក់ទាញតាមរយៈនៃការស្លៀក ពាក់ហើយថតលេងស្ទីលជាលក្ខណៈបង្ហាញម៉ូដជាមួយសម្លៀកបំពាក់បែបយុវវ័យមើលទៅសម្រស់របស់អ្នក នាងពិតជាស្រស់ស្អាត សិចស៊ី និង Cute មិនចាញ់តារាក្មេងៗប៉ុន្មាននោះទេ ។
តាមរយៈកាយវិការ និង ទឹកមុខ គឺមួយរយៈពេលចុងក្រោយនេះអ្នកនាង យ៉ាន លីនដា ហាក់ដូចជា មានភាពស្រស់ស្រាយ និង សប្បាយរីករាយជាងមុនបន្ទាប់ពីអ្នកនាងបានសម្រេចចិត្តរស់នៅបែកគ្នាពីអតីត ស្វាមី គឺលោក យ៉ែម សំអូន ដែលជាអ្នកចម្រៀងដែរនោះ ក្រោយពីមានជម្លោះទាស់ទែង ហើយបង្កឲ្យអ្នក នាងមានរបួសស្នាម ។ ស្នាមញញឹមដោយភាពរីករាយបែបនេះក៏ជាមូលហេតុមួយជួយជំរុញឱ្យសម្រស់ របស់អ្នកចម្រៀងរូបនេះកាន់តែស្រស់ស្អាត និង កាន់តែទាក់ទាញការចាប់អារម្មណ៍របស់មហាជនទូទៅផងដែរ ។
ក្រោយពីមានជម្លោះរហូតដល់ចែកផ្លូចគ្នានៅឯស្រុកខ្មែរបែបនេះអ្នកចម្រៀង យ៉ាន លីនដា បានត្រឡប់ទៅរស់នៅប្រទេសអូស្ត្រាលីវិញជាមួយកូនស្រីរបស់នាង ។ នៅពេលអ្នកនាងត្រឡប់ទៅរស់នៅប្រទេសអូស្ត្រាលី ជាមួយកូនស្រីវិញនោះ គឺនាងមិនបានឃ្លាត ឆ្ងាយពីសិល្បៈនោះទេ គឺតារាចម្រៀងស្រីចង្វាក់ Pop សញ្ជាតិខ្មែរ-អូស្ត្រាលី រូបនេះថែមទាំងបានចុះកិច្ច សន្យាច្រៀងជាមួយក្រុមហ៊ុនថតចម្រៀង Northtone Records នៃទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ផងដែរ ដែលបច្ចុប្បន្ននេះ យ៉ាន លីនដា កំពុងតែមមាញឹកជាមួយការថតបទចម្រៀងទោលដំបូងរបស់ នាងដើម្បីទុកចេញនៅដើមឆ្នាំក្រោយនេះ ។
ក្រៅពីមានអាជីពជាអ្នកចម្រៀងហើយនោះ អ្នកនាង យ៉ាន លីនដា ក៏មានហាងលក់សម្លៀកបំពាក់ ស្បែកជើង និង កាបូប ផ្ទាល់ខ្លូននៅឯប្រទេសអូស្ត្រាលីផងដែរ ៕