ខេត្តមណ្ឌលគិរី ៖ ជម្លោះរវាងប្តី-ប្រពន្ធមួយគូឈ្លោះគ្នារហូត ឈានដល់ប្រើហិង្សា ដោយប្តីបានចាប់ប្រពន្ធវាយបែកច្រមុះរងរបួសធ្ងន់ ដែលហេតុការណ៍នេះកើតឡើងកា លពីវេលាម៉ោង១១យប់ថ្ងៃទី២៤ មីនា ២០១៦ នេះ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ប្រភពឱ្យដឹងថា បុរសជាប្តីដែលប្រើហិង្សាឈ្មោះគង់ សំអឿន អាយុ៥០ឆ្នាំ មានទីលំនៅភូមិរកាជូ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេចខេត្តព្រៃវែង ។ រីឯប្រពន្ធឈ្មោះខន សារ៉ាត់ អាយុ៤៤ឆ្នាំ មានទីលំនៅភូមិត្រពាំងថ្នល់ ឃុំកន្ត្រាំង ស្រុកសូនីគម ខេត្តសៀមរាប។
បើតាមប្រភពពីអ្នកជិតខាងថា ប្តី-ប្រពន្ធខាងលើនេះ បើគិតរឿងឈ្លោះគ្នាគឺ៧ដងហើយ ហើយត្រូវសមត្ថកិច្ចធ្វើការណែនាំ និងឱ្យធ្វើកិច្ចសន្យាឱ្យបុរសជាប្តីឈប់ប្រើអំពើហិង្សាទៅលើប្រពន្ធតទៅទៀត ។