បណ្ដាញផ្សព្វផ្សាយប្រទេសថៃ រិះគន់លើ ក្រុមទេសចរចិន យកអាហារបូហ្វេ យ៉ាងសស្រាក់សស្រាំ នៅឈៀងម៉ៃ និងសល់ពេញតុ (មានវីដេអូ)
ចិន៖ កាលពីពេលថ្មីៗនេះ ប្រជាជនចិនបានរងនូវសំពាធជាថ្មី ដោយសារតែឃ្លីបវីដេអូខ្លីមួយ ដែលបង្ហាញពីសកម្មភាព យ៉ាងខ្លាំងក្លារបស់ក្រុមទេសចរចិន នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងប្រទេសថៃ ដែលបម្រើអាហារសេរី។
យ៉ាងណាមិញ មិនមានត្រឹមតែវីដេអូនោះទេ គឺរូបភាពក៏មានផងដែរ ដែលបង្ហាញពីអ្នកទេសចរ ជនជាតិចិន នាំគ្នា យកអាហារបូហ្វេ ឬម្ហូបសេរី នៅក្នុងសណ្ឋាគារមួយកន្លែងនៅ ឈៀងម៉ៃ យ៉ាងសស្រាក់សស្រាំ ហាក់ដូចជា ឃ្លានយ៉ាងខ្លាំង ជាពិសេសបង្គាស្រុះ។ នៅក្នុងនោះ មានរូបភាពមួយចំនួន បានបង្ហាញពីអាហារសេសសល់ ជាច្រើន ដាក់គរនៅលើតុ ក្រោយពីពួកគេយក តែបរិភោគមិនអស់ផងដែរ ដែលទាំងនេះបានបង្ហាញ ពីសកម្មភាពខ្ជះខ្ជាយអាហារជាខ្លាំង ដែលធ្វើការបង្ហោះឡើងដោយ បណ្ដាញផ្សព្វផ្សាយរបស់ប្រទេសថៃ ខណៈពួកគេរិះគន់ ។
ទោះជាយ៉ាងណា សកម្មភាពទាំងនេះ ត្រូវបានប្រជាជននៅក្នុងស្រុក (ចិន) នាំគ្នានិយាយថា តើពេលណាទៅ? ដែលអ្នកអាចឈប់ នូវសកម្មភាពដល់អាម៉ាស់មុខនេះ នៅក្រៅស្រុក?
ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
- Back to Home »
- បណ្ដាញផ្សព្វផ្សាយប្រទេសថៃ រិះគន់លើ ក្រុមទេសចរចិន យកអាហារបូហ្វេ យ៉ាងសស្រាក់សស្រាំ នៅឈៀងម៉ៃ និងសល់ពេញតុ (មានវីដេអូ)