ខេត្តកណ្ដាលៈកម្មការិនីរោងចក្រសួនឧស្សាហកម្មសំរោងធំម្នាក់បានដួលស្លាប់ ដោយសារក្រុមចិនម្ចាស់រោងចក្របង្ខំអោយនាងធ្វើការថែមម៉ោងហួសកម្រិត ហើយករណីនេះត្រូវបានគេ លាក់បាំងព័ត៌មានជិតមួយសប្តាហ៍មកហើយ ទើបបែកធ្លាយនៅថ្ងៃទី១៩ ខែមីនាឆ្នាំ ២០១៦នេះ ។ហេតុការណ៍នេះ បានកើតឡើងក្នុងរោងចក្រសួនឧស្សាហកម្មសំរោងធំ អគារទី៤កាលពីវេលាម៉ោង៥និង៤០នាទីរសៀលថ្ងៃទី១៤ខែមីនាឆ្នាំ២០១៦ ស្ថិតក្នុងភូមិ ព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ស្ត្រីឈ្មោះនុត យនអាយុ៧៨ឆ្នាំដែលអះអាងថាត្រូវជាម្តាយកម្មការិនីរងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់ដែលឌួលស្លាប់នៅក្នុងរោចក្រដោយសារក្រុមចិនបង្ខំធ្វើការហួសកម្លាំងនេះឈ្មោះយុន សម្បត្តិអាយុ៣៤ឆ្នាំមានមុខរបរជាកម្មការិនី រោងចក្រខាងលើរស់នៅភូមិជ្រោយដងឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្ដាល មានកូនពីរនាក់នៅក្នុងបន្ទុក ។ក្រុមកម្មករបានប្រាប់គាត់ឲ្យដឹងថា នៅថ្ងៃកើតហេតុ កូនស្រីរបស់គាតរូបនេះបានដួលសន្លប់នៅក្នុងរោងចក្រដោយសារក្រុមចិនបានបង្ខំឲ្យនាងធ្វើការថែមម៉ោងហើយបើទោះបីនាងខំប្រកែកប្រាប់ថា នាងមានអការៈមិនស្រួលខ្លួនយ៉ាងណាក៏ដោយក្រុមចិនមិនចេញមកផ្ទះឡើយ។
ទីបំផុតមកដល់ម៉ោងកើតហេតុខាងលើស្រាប់តែនាងដួលសន្លប់ហើយទើបក្រុមចិនភ័យយករថយន្តដឹកនាងទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែនាងមានអាការះរិតតែធ្ងន់។ស្រី្តរូបនេះបានបន្តទៀតថាដោយឃើញអការៈរបស់កូនស្រីរិតតែធ្ងន់ទៅៗគាត់បានសម្រេចចិត្តដឹកនាងយកទៅសង្គ្រោះនៅប្រទេសវៀតណាមតែអកុសលនាងបានស្លាប់នៅពេលដល់ពាក់កណ្ដាលផ្លូវទើបគាត់ដឹកសពយកមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ។ករណីនេះក្រុមគ្រួសារសពបាននិយាយថា ក្រុមចិនមិនគោរពច្បាប់ការងារស្រុកខ្មែរទេ ខណៈដែលច្បាប់បានចែងឲ្យកម្មការិនីមានសិទ្ធិមិនធ្វើការថែមម៉ោងបាននោះដូច្នេះ សូមក្រសួងពាក់ព័ន្ធជួយរកយុត្តិធម៌ដល់គ្រួសារនេះផង ៕
- Back to Home »
- គ្រួសារកម្មការិនីដួលស្លាប់ដោយក្រុមចិនបង្ខំធ្វើការថែមម៉ោង ទាមទាររកយុត្តិធម៌