១.សហរដ្ឋអាមេរិក ៖
ត្រូវបានគេស្គាល់ជាប្រទេសដែលមានបច្ចេកវិទ្យាទំនើបជាងគេស្ទើរគ្រប់វិស័យ ហើយក៏ត្រូវបានគេស្គាល់ថាមានកងទ័ពអាកាសដ៏រឹងមាំមួយផង ។ F-16 ត្រូវបានគេដាក់ឈ្មោះថា ស្ទាំងកំណាច ដែលវាមានសមត្ថភាពប្រយុទ្ធយ៉ាងខ្លាំងក្លា និង ត្រូវបានគេទទួលស្គាល់ថា ជាយន្តហោះដ៏មានប្រសិទ្ធភាពមួយក្នុងចំណោមយន្តហោះដ៏ខ្លាំងដទៃក្នុងលោកផងដែរ ។