ភ្នំពេញ៖ តារាសម្តែងដើមទ្រូងធំទ្រលុកទ្រលន់ កញ្ញាប៊ុន ផៃលីន បានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងការសម្ពោធផ្ទះជួល ថ្លៃ២៥ម៉ឺនដុល្លារអាមេរិក ។ តារាស្រីសម្តីបានរូបនេះ លើកឡើងថា ការឡើងផ្ទះស្នាក់នៅ និងផ្ទះជួលនេះ មិនមែនចំណែកជំនួយពីបុរសណាម្នាក់នោះទេ គឺកើតចេញពីញើសឈាមនាងផ្ទាល់ ។គេចាំបានថា កន្លងមកតារាសម្តែងស្រីរូបនេះ ត្រូវបានគេលើកឡើងថា នាងមានទំនាក់ទំនង ពិសេសជាមួយនឹងអាណិកជនម្នាក់នៅប្រទេសអូស្ត្រាលី ហើយភាពហ៊ឺហារបស់នាង ត្រូវបានគេលើកឡើងថា ជាការជួយទំនុកបម្រុងរបស់គូស្នេហ៍ម្នាក់នោះផងដែរ ។
ទោះជាយ៉ាងណា ប៊ុន ផៃលីន បដិសេធចំពោះការលើកឡើងថា ភាពថ្តុំថ្កើនរបស់នាង កើតចេញពីជំនួយរបស់បុរសមានទ្រព្យជាថ្នូរនឹងការប្រគល់ស្នេហ៍ ។ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី៥ មីនា ឆ្នាំ២០១៦ ក្នុងពិធីឡើងគេហដ្ឋាន និងផ្ទះជួលរបស់នាង នាតំបន់អូដឹម ដែលសម្បូរដោយកម្មករ កម្មការិនីរោងចក្រ ។នាងនិយាយថា ផ្ទះនេះ២ល្វែង មាន៤០បន្ទប់ នេះបានចំណាយពេលដល់ទៅជា៦ខែឯណោះ សម្រាប់ការសាងសង់ដោយនាងបានបាអស់ពីខ្លួនរឿងដើររកប្រាក់យកមកសាងសង់ ព្រោះចង់ក្តាប់ឱកាសធ្វើជាម្ចាស់ផ្ទះជួលនាពេលអនាគត ។បើទោះជានាងហត់នឿយ និងឧស្សាហ៍ឈឺ ក៏នាងតែងតែទៅតាមដានរាល់សកម្មភាពសាងសង់ដោយមិនធ្វេសប្រហែសឡើយ ។តារាជាប់ឈ្មោះជាអ្នកសិចស៊ីរូបនេះ ថ្លែងទាំងការពារខ្លួនច្បាស់ៗថា ផ្ទះនាងចាយទុនដល់ទៅ២៥ម៉ឺនដុល្លារពិតជាខ្ទង់ចំណាយមួយដ៏ច្រើនណាស់ រហូតត្រូវមហាជន និងអ្នកមួយចំនួនលើកឡើងថា នាងច្បាស់បានទ្រព្យសម្បត្តិលុយកាក់ពីប្តី ឬប្រុសកំណាន់ចិត្តណា ឬអាចនិយាយថា នាងទៅដោះដូរខ្លួនប្រាណក្តាប់ទ្រព្យដ៏ធំនេះមិនខាន ។ យ៉ាងណានោះ មិនមែនជារឿងពិតឡើយ ហើយនាងសុំអភ័យទោស គ្រាដែលបានប្រើភាសាបែបនេះ បើមិននិយាយអ៊ីចឹងទេ ច្បាស់គេលើកឡើងមិនខានឡើយ ។
ផ្ទះនេះនាងខំសន្សំលុយតាំងពីបាតដៃទទេ តាំងពីចូលសិល្បៈដំបូង គ្មានអ្នកណាស្គាល់ដើរច្រៀងតាមហាងពីមួយទៅមួយដល់យប់ជ្រៅយកមកសន្សំទុកគ្មានហ៊ានចាយឡើយ ។ ជាពិសេសនាងមានឱកាសទៅសម្តែងនៅប្រទេសអូស្ត្រាលី ប៉ុន្មានលើក ក៏បានប្រាក់ច្រើនគួរសមយកមកផ្ញុករឿងសាងសង់ផ្ទះជួលទាំងអស់ឲ្យតែធ្វើបាន ។នាងនៅតែលើកឡើងពីគុណសម្បត្តិផ្ទះនេះថា ផ្ទះដែលបានធ្វើហើយនេះបានជួលឲ្យគេអស់ជាច្រើនបន្ទប់ហើយ ដោយមានបីជាន់ ក្នុងនោះជាន់ទី៣នៅមានបន្ទប់ខ្លះសល់ដែរដោយរយៈពេល២ខែនេះបានដំណើរការដូចជាល្អដោយគិតសរុបទៅក្នុង១ខែបានជាង២ពាន់ដុល្លារ ។ ក្នុងនោះបន្ទប់ជួលនាងមានតមលៃចាប់ពី៤០ដុល្លារដល់១៣០ដុល្លារផងដែរ ។ពាក់ព័ន្ឋនិងការឡើងគេហដ្ឋានថ្មីនេះ នាងបានចំណាយប្រាក់ក្បែរ១ម៉ឺនដុល្លារដោយអញ្ចើញភ្ញៀវមកចូលរួមរាប់ទាំងតារាមានចំនួនប្រហែលជា២០០នាក់ ។ការចំណាយប្រាក់ក្បែរម៉ឺនដុល្លារនេះ ក៍មិនរំពឹងបានប្រាក់ចំណេញដែរ តែចង់សប្បាយនិងអ្នកសិល្បៈខ្លះមិនបានមក ក៍មិនអីដែរ ព្រោះយល់ថា អំឡុងពេលនេះជារដូវរវល់ និងអរគុណជាអនេកសម្រាប់តារាមួយចំនួនបានផ្តល់វត្តមានឡើងគេហដ្ឋានរបស់នាង ។
ជុំវិញរឿងរ៉ាវស្នេហា នាងពិតជាបានបែកបាក់ជាមួយគូស្នេហ៍នៅប្រទេសអូស្ត្រាលីដូចគេលើកឡើងមែន ដោយពេលនេះនាងនៅទំនេរហើយក៍មិនចង់មានស្នេហាអ្វីដែរ ទាល់តែបីឬបួនឆ្នាំទៀតដើម្បីទុកពេលប្រឡូកសិល្បៈឲ្យបានពេញទំហឹងឡើយវិញ ។ ចំពោះសិល្បៈ នាងនឹងទទួលថតទាំងខារ៉ាអូខេ និងការសម្តែងភាពយន្តពិសេសនាងចង់ក្តាប់ការងារសម្តែងខ្សែភាពយន្តឲ្យបានកាន់តែច្រើនផងដែរបើទោះបីជាពេលនេះនាងមានលំនឹងផ្នែកចំណូលមួយផ្នែកធំក្តី ៕