កាលពីពេលថ្មីៗនេះស្រីក្រមុំចំនួនជាង ២០០០ នាក់ ក្នុងទីរួមខេត្តស៊ីឈួន (Sichuan) ភាគនិរតីប្រទេសចិន បាននាំគ្នាផ្អើលឈូឆរទៅដាក់ពាក្យប្រកួតផ្សងសំណាងយកសំបុត្រយន្តហោះចំនួន ១២ កៅអី ដើម្បីហោះហើរទៅរួមមេត្រីជាមួយសេដ្ឋីកំលោះជនជាតិអារ៉ាប់នៅទីក្រុង ឌូបៃ (Dubai) ។
យោងតាមគេហទំព័រ Shanghaiist ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា នារីៗដែលបានមកដាក់ពាក្យផ្សងសំណាងធ្វើជាគូគាប់របស់សេដ្ឋី ឌូបៃ ទាំងអស់ដាច់ខាតត្រូវតែជាស្រីដែលនៅទំនេរមិនទាន់មានគូ និង ត្រូវឆ្លងកាត់ដំណាក់កាលត្រួតពិនិត្យរាងកាយយ៉ាងហ្មត់ចត់ ហើយក្នុងចំណោមស្រីក្រមុំជាង ២០០០ នាក់ខាងលើនេះគឺ រកបាន ២៨០ នាក់ហើយដើម្បីបន្តចូលដល់វគ្គប្រកួតជម្រុះចុងក្រោយដែលតម្រូវយកត្រឹមតែ ១២ នាក់ប៉ុណ្ណោះសម្រាប់សំបុត្រយន្តហោះទាំង ១២ កៅអី ដើម្បីហោះហើរទៅរកម្ចាស់បេះដូងជាសេដ្ឋី ឌូបៃ ។
គួរបញ្ជាក់ផងដែរថា សម្រាប់ស្រីក្រមុំទាំង ២៨០ នាក់ ដែលត្រូវបន្តទៅវគ្គជម្រុះចុងក្រោយនេះមានទាំងគ្រូបង្រៀនសាលាបឋមសិក្សា និសិត្ស គ្រូបង្វឹកយោហ្គា រួមទាំងម្ចាស់ពានរង្វាន់ស្រីស្អាតថែមទៀតផង ។ ហើយបន្ទាប់ពីក្ដាប់បានឱកាសក្លាយជាម្ចាស់កៅអីយន្តហោះសន្លឹកណាមួយក្នុងចំណោមសំបុត្រទាំង ១២ សន្លឹកហើយនោះ ពួកស្រីក្រមុំទាំងនេះនឹងអាចហោះហើរទៅរស់នៅជាមួយមហាសេដ្ឋីកំលោះនៅទីក្រុង ឌូបៃ យ៉ាងសុខសាន្តជាទីបំផុត ៕
- Back to Home »
- ស្រីក្រមុំចិនជិត ៣០០០ នាក់ ផ្អើលជាន់ជើងគ្នាចង់ធ្វើប្រពន្ធរបស់សេដ្ឋីអារ៉ាប់(ឌូបៃ)