ហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅឯទីក្រុង Delhiប្រទេសឥណ្ឌា ដោយយុវនារីអាយុ១៥ឆ្នាំត្រូវបានបុរសម្នាក់ចា ប់រំលោភ ហើយសម្លាប់យ៉ាង សាហាវបំផុត។តាមប្រភពព័ត៌មានបានឲដឹងថា បុរសជាប់ចោទនេះ មានឈ្មោះថា Ajay Sharma។ ដំបូងឡើយបុរសម្នាក់នេះ បានទៅជួបនារីរងគ្រោះ នៅរានមុខផ្ទះរបស់នាង ហើយក៏បានធ្វើសកម្មភាព រំលោភសេពសន្ថវៈ ទៅលើនាងបានសម្រេច។
ក្រោយរំលោភរួចហើយបុរស ដែលជាជនដៃដល់រូបនេះបាន យកភ្លើងមកដុតស្រោចខ្លួនប្រាណរបស់នាង ដើម្បីសម្លាប់នាងចោលយ៉ាងសាហាវ ព្រៃផ្សៃ។ សមត្ថកិច្ចបានសន្និដ្ឋានថា រឿងរ៉ាវនេះគឺប្រហែលជាកើតមក ពីរឿងស្នេហាត្រីកោណរបស់ជនរងគ្រោះ និងជនដៃដល់។ បច្ចុប្បន្ននេះ ជនដៃដល់ត្រូវបានចាប់ខ្លួនហើយដោយជាប់ទោសពីបទមនុស្សឃាត និងរំលោភសេពសន្ថវៈ។