​​​​   ពោធិ៍សាត់​ ៖​ គូស្នេហ៍​ជនជាតិ​ខ្មែរ​ឥស្លាម​១​គូ​ត្រូវ​បាន​គេ​ប្រទះឃើញ​លេប​ថ្នាំ​បំពុល​កុក​សម្លាប់ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់​ព្រម​គ្នា​នៅ​ក្នុង​សាលាឆាន់​ខាងជើង​ព្រះវិហារ​ឥស្លាម​សំរោង​អណ្ដែត ហៅ​ព្រះវិហារ​ទួល​ទទឹង ស្ថិត​ក្នុង​ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ គូស្នេហ៍​ទាំង​២​នាក់​នោះ មាន​ទី​១.​ឈ្មោះ​សុ សល់​លី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​ឡ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្ត​ពោធិ៍ និង​ទី​២.​ឈ្មោះ​ស្មូត ទី​ណូ ភេទ​ស្រី អាយុ​១៦ មាន​ទីលំនៅ​ភូមិ​ទទួល​ទទឹង ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក​អធិការ​ស្រុក​កណ្ដៀង​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ក្នុងចំណោម​គូស្នេហ៍​ទាំង​២​នាក់​ខាងលើ អាច​មាន​ភាគី​ណាមួយ​ត្រូវ​បាន​ឪពុកម្ដាយ ឬ​ក្រុម​គ្រួសារ​ពង្រាត់ ទើប​ពួកគេ​សម្រេចចិត្ត​ណាត់គ្នា​មក​លេប​ថ្នាំ​បំពុល​កុក​បណ្ដាល​ឲ្យ​ស្លាប់​ព្រម​គ្នា​យ៉ាង​សង្វេគ​បែបនេះ​តែម្ដង៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -