សៀមរាប៖ នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង ១០ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ៦៤ បណ្ដាលឲ្យបុរស់ជនជាតិជប៉ុន០២នាក់រងរបួសធ្ងន់។ លោកវរសេនីយ៍ត្រី ស៊ុន អេង អធិការនគរបាលស្តីទីស្រុកស្វាយលើ បានអោយដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលមកពីជនជាតិជប៉ុនបើកបរលឿនលើកំណាត់ផ្លូវកោង ហើយយកចង្កូតមិនទាន់ បានជ្រុលទៅប៉ះបង្កោលរាំងផ្លូវកោងបណ្ដាលអោយម៉ូតូដួលតែម្តង ម៉ូតូដែលជនជាតិបរទេសបើកបរនោះម៉ាក់អ៊ាប្លែក ពាក់ស្លាកលេខ បាត់ដំបង 1F. 4707។ លោកអធិការបានបន្តថា ជនជាតិជប៉ុនទាំង ០២នាក់ មានឈ្មោះ
១-ឈ្មោះ ធូ គូដាតាស់ស៊ូយ៉ា ភេទប្រុស អាយុ២៤ឆ្នាំ។
២-ឈ្មោះ ហ៊ាត តូវីសូ ភេទប្រុស អាយុ២០ឆ្នាំ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យរស្មីអង្គរ ដឹកយកទៅធ្វើការព្យាបាល ចំណែកម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកស្វាយលើ។