បន្ទាយមានជ័យ ៖ មុន​ការ​រឹតបន្តឹង​ផាកពិន័យ​ ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​ថ្មី ​របស់​នគរបាល​ចរាចរ​ខេត្តបន្ទាយមានជ័យ ​ចាប់ពី​ថ្ងៃទី​១៥ មីនា ២០១៦ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ​បាន​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ​អោយ​ចូល​រួម​ទាំង​គ្នា​គោរព​ច្បាប់​ចរាចរ ​បន្ទាប់ពី​លោក ​បាន​ចុះ​ផ្សព្វផ្សាយ​ណែនាំ​ដល់​លំនៅឋាន ។

លោ​នក​ឧ​ត្ត​ម​សេនីយ៍​ទោ ​បាន​អោយ​ដឹង​ទៀតថា ​ការ​រឹត បន្តឹង និង​ផាក​ពិន័យ​នេះ ​ធ្វើឡើង​ដើម្បី​អាយុ​ជីវិត​យើង​គ្រប់គ្នា ។ ​ការគោរព​ច្បាប់​ចរាចរ​ដូចជា ​បើកបរ​ត្រូវគោរព​ច្បាប់ ត្រូវ​ចេះ​យោគយល់​គ្នា​ទៅវិញទៅមក​ កុំ​ពិសា​រគ្រឿង​ស្រវឹង ​ត្រូវ​ពាក់​មួក​សុវត្ថិភាព ​ពាក់​ខ្សែ​ក្រវ៉ាត់​ពេល​បើកបរ​រថយន្ត បើកបរ​កុំ អោយ​លើស​ល្បឿន​ដែល​ច្បាប់​កំណត់ ។

គួរ​បញ្ជាក់ថា ​ជា​បន្តបន្ទាប់ ​ចាប់​តាំងពី​ច្បាប់​ចរាចរ​ថ្មី ប្រកាស​អោយ​ប្រើ​ប្រាស់ ​និង​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ​ ដាក់​ផែន​ការណ៍​ផ្សព្វផ្សាយ​អនុវត្ត ​លោក​បាន​ចាត់​វិធានការណ៍​ដល់​ការិយាល័យ​ជំនាញ ​ទាំង​ការ​ផ្សព្វផ្សាយ​អំពី​ច្បាប់ ​ការដាក់​កម្លាំង​អនុវត្តន៍​ច្បាប់​ចរាចរ រហូតដល់​លោក​បាន​ផ្តល់​មួក​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ សិស្សសាលា ​ដែល​ប្រើ​ម៉ូតូ ​និង​បាន​ពន្យល់​ប្រជាពលរដ្ឋ​ដល់​លំនៅឋាន​អោយ​កាន់តែ​យល់​ពី​ច្បាប់​ចរាចរ​ថ្មី ។

ឆ្លើយតប​និង​ការ​ផ្សព្វផ្សាយ​ណែនាំ ​អំពី​ច្បាប់​ចរាចរ​ខាងលើ ធ្វើអោយ​ប្រជាពលរដ្ឋ បាន​យល់​ច្បាស់​អំពី​ច្បាប់ និង​ការ​ផាកពិន័យ​ ។ តែ​ទោះជា​យ៉ាងណាក៏ដោយ ធន់​តូច​ដឹកទំនិញ​ផ្លូវ​ប៉ោយប៉ែត ហាក់​ដូចជា​ មិនបាន​ចូលរួម ដោយ​គេ​សង្កេត​ឃើញថា ​នៅតែ​បើកបរ​ក្នុង​ល្បឿន​លឿន​ បង្ក​ការភ័យក្លាច​ដល់​ប្រជាពលរដ្ឋ ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -