លោក លី ឡានី ជាតារាសម្ដែងមួយរូប ដែលធ្លាប់ទទួលបានការគាំទ្រយ៉ាង ខ្លាំងពីសំណាក់ទស្សនិកជនដោយសារតែទេពកោសល្យ ព្រមជាមួយស្នាដៃសម្ដែងដ៏សក្តិសមឥតខ្ចោះរបស់លោក។
នៅក្នុងគណនីហ្វេសបុកដែលមានឈ្មោះថា Ly Lany បានបង្ហោះកម្រងរូបភាពក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួនកាលពីថ្ងៃទី២៩ ខែមីនា នេះដោយសរសេរថា “Late post my weeding day 21.02.2016” ហេតុដូច្នេះសរបញ្ជាក់ឱ្យយើងថា លោក លី ឡានី បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីជនជាតិអ៊ីស្លាមជាមួយភរិយាដ៏ស្រស់សោភាកាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅនេះ។ ដែលត្រូវបានគេដឹងថា កូនកំលោះក្រមុំមួយគូរនេះជាកូនកាត់ខ្មែរអ៊ីស្លាមដូចគ្នា។ តាមរយៈរូបភាពដែលលោកបានបង្ហោះអាចសបញ្ជាក់ឱ្យឃើញថា ក្រោយពីបញ្ចប់ជីវិតក្នុងវិថីសិល្បៈលោក លី ឡានី បានក្លាយខ្លួនទៅជាកងរាជអាវុធហាត់(បេអឹម)។ សូមបញ្ជាក់ផងដែរថាក្នុងកម្មវិធីអាពាហ៍ពិពាហ៍ទាំងមូលបានរៀបចំយ៉ាងឱឡារឹក ដែលប្រារព្ធឡើងក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃមួយ។
តោះប្រិយមិត្តសាកនាំគ្នាក្រឡេកមើលខាងក្រោមនេះ ថាតើអាពាហ៍ពិពាហ៍តាមបែបសាសនាអ៊ីស្លាមរបស់អតីតតារាសម្ដែងល្បីឈ្មោះមួយរូបនេះ មានការខុសគ្នាយ៉ាងណាខ្លះចំពោះទំនៀមទម្លាប់អាពាហ៍ពិពាហ៍របស់ខ្មែរយើង៕
- Back to Home »
- លី ឡានី អតីតតារាសម្ដែងដ៏ល្បីឈ្មោះ បានរៀបអាពាហ៍ពិពាហ៍តាមបែបសាសនាអ៊ីស្លាមយ៉ាងឱឡារឹក