កញ្ញា សួង សាខ៉ានីត បានប្រាប់ថា ថ្មីៗនេះ នាងទទួលថតខ្សែភាពយន្តមួយមានចំណងជើងថា “ភក្តីស្នេហ៍ឆ្លងភព” សាច់រឿងនេះ គេនិយាយពីស្នេហាទុំ និង ទាវ ដែលស្មោះស្ម័គ្រជាមួយគ្នា រហូតសុខចិត្តស្លាប់តាមគ្នា ។ ព្រោះចង់ផ្សងជួបគ្នាជាតិក្រោយ ហើយគូស្នេហ៍មួយគូនេះក៏បានឆ្លងភពមកសម័យបច្ចុប្បន្ន នៅតាមមាត់សមុទ្រ ក៏ឃើញមនុស្សសម័យនេះស្លៀកពាក់សិចស៊ី ទុំ ក៏ភ្ញាក់ផ្អើលតាមសម្លឹងមើល រហូតហូរឈាមតាមច្រមុះ និង ស្រមៃគិតថា បើសិនជា ទាវ ស្លៀកពាក់ប៊ីគីនី ដូចនេះមិនដឹងជាស្អាតយ៉ាងណាទេ ។
នៅពេលនាងថតភាពយន្តនៅមាត់សមុទ្រ ហើយស្លៀកពាក់ឈុតប៊ីគីនី បានធ្វើឲ្យភ្ញៀវទេសចរជាតិ និង អន្តរជាតិ ជាពិសេសបុរសៗ ដែលទៅងូតទឹកសមុទ្រលេងក្បែរនោះដែរ បាននាំគ្នាសម្លឹងមើលសាច់ដ៏សខ្ចីរបស់នាងឡើងភ្លឹក ស្ទើរតែមិនហ៊ានប្រិចភ្នែក ។ ដោយមានអ្នកខ្លះបាននិយាយថា សួង សាខារ៉ានីត លេងមួយឈុតនេះ ពិតជាស្អាតអស់ទាស់ ។
ខ្សែភាពយន្តបែបកំប្លែងនេះ សួង សាខារ៉ានីត បានប្រាប់ថា នាងមិនទទួលបានតំណែងតួឯកទេ គ្រាន់តែជាតួសំខាន់ក្នុងសាច់រឿង ប៉ុន្តែការសម្តែងរឿងនេះនាងជានារីសិចស៊ីម្នាក់ ស្លៀកពាក់ឈុតប៊ីគីនីភាគច្រើន ។ ពោលគឺនាងសិចស៊ីខ្លាំង រហូតតួនាងសម្តែងនេះ មានតារាស្រីជាច្រើននាក់ បានបដិសេធ តែនៅពេលផលិតកម្មទាក់ទងមកនាងចុងក្រោយគេ នាងហ៊ានទទួលយក ហើយ នាងក៏បានទាមទារតម្លៃខ្លួនខ្ពស់ជាងការសម្តែងខ្សែភាពយន្តធម្មតា ប៉ុន្តែនាងសុំមិនប្រាប់ពីតួលេខទឹកប្រាក់នោះទេ ព្រោះខាងផលិតកម្ម គេមិនឱ្យបញ្ចេញ ព្រោះខ្លាចតារាផ្សេងអន់ចិត្ត ៕