នៅ​ក្នុង​កម្ម​វិធី​សម្ពោធ​រឿង​ “ដៃ​គូ​កម្ចាត់​ខ្មោច” របស់​ផលិត​កម្ម​ KBS ​ដែល​បាន​ចាក់​ញ្ចាំង​ជា​ផ្លូវ​ការ​នៅ​រោង​ភាព​យន្ត​ TK ​អ្នក​នាង ​ខ្ញុង​ បាន​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់​​ផ្អើល​យ៉ាង​ខ្លាំង​ជា​មួយ​សម្រស់​របស់​នាង​។

ក្រោយ​ពី​អ្នក​នាង ​ខ្ញុង​ បង្ហាញ​វត្តមាន​ភ្លាម​បាន​ធ្វើ​ឲ្យសាធារណៈ​ជន​បាន​សរសើរ​ថា​ នាង​កាន់​តែ​ស្រស់​ស្អាត​ខ្លាំង​ឡើង​ មិន​ត្រឹម​តែ​អ្នក​គាំ​ទ្រ​នាង​ទេ​ដែល​បាន​សរសើរ​រូបនាង​នោះ សូម្បី​តែ​អ្នក​សិល្បៈ​ដូច​គ្នា ស្រីស្រស់​សោភា​រាង​តូចច្រឡឹង​ កញ្ញា នី មុន្នីនាថ ក៏​បាន​ភ្លាត់​មាត់​សរសើរ​នាង​ដែរ​ ថាបង​ ខ្ញុង ឥឡូវ​កាន់​តែ​ស្រស់​ស្អាត​ជាង​មុន​ឆ្ងាយ​ណាស់​។

បន្ទាប់​ពី​បាន​ឃើញ​នាង​ ខ្ញុង មាន​សម្រស់​កាន់​តែ​ស្រស់​ស្អាត ស្រី​ស្រស់​ នី មុន្នីនាថ មិន​បង្អង់​យូរ​នាង​ ក៏​បាន​សួរ​សំនួរ​ទៅ​កាន់​អ្នក​នាង​ ខ្ញុង ថា​ “ បង​ខ្ញុំង ញ៉ាំ​អ្វី​បាន​ជា​ស្អាត​ម្លេះ​? នាង​ខ្ញុងក៏​បាន​ឆ្លើយ​តប​​ភ្លាម​ថា បាននាងខ្ញុំ​មាន​រូប​រាង​ស្រស់​ស្អាត ដោយ​សារ​តែ​នាង​ញ៉ាំ​ត្រី​ ព្រោះ​នាង​ខ្ញុំ​ប្រយ័ត្ន​ណាស់​ចំពោះ​ការ​ ទទួល​ទាន​អាហារ”។

គួ​របញ្ជាក់​ថា អ្នក​នាង​ ខ្ញុង ក្រៅ​ពី​ជា​អ្នក​កំប្លែង​ដ៏​មាន​ប្រជា​ប្រិយ​ភាព​របស់​ស្ថានីយ​ទូរទស្សន៍ CTN អ្នក​នាងខ្ញុង​ ក៏​ជា​អ្នក​ចម្រៀង​មួយ​រូប​របស់​ផលិតកម្ម​ថោន​ផង​ដែរ៕


- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -