ភ្នំពេញ ៖ នារីយួនម្នាក់ត្រូវបានឃាត់ខ្លួននាថ្ងៃទី០៨ខែមីនាឆ្នាំ២០១៦ ម៉ោង១១និង៣០ នាទី យប់ពាក់ព័ន្ធករណីជួញដូរខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្បែរ វិទ្យាល័យច្បារអំពៅ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ប៉ូលិសនិយាយថា ជនសង្ស័យមោះលៀវ យ៉ាំងមី ភេទ ស្រីអាយុ២៤ឆ្នាំ (ជនជាតិយួន)មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ វត្ថុតាងដក ហូតរួមមាន ក្រាមពណ៍សថ្លា១កញ្ចប់ថង់ធំ, ថ្នាំញៀនគ្រាប់ពណ៍ផ្កាឈូកដែលមានអក្សរ(wy) ចំនួន11គ្រាប់(សង្ស័យមានសារធាតុ ញៀន) ទូរសព្ទ័ដៃ១គ្រឿងលេខ ស៊ីម 096 8743624 កូនកាបូប១។
ក្រោយបង្ក្រាបជនសង្ស័យរួមនិងវត្ថុតាងខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕