ស្ថាបត្យករជនជាតិរុស្ស៊ីម្នាក់លោក Vasily Klyukin បានរចនាម៉ូដអគារកម្ពស់កប់ពពកដ៏លេចធ្លោមួយមានរាងដូចក្បាលពស់វែកសម្ដែងរិទ្ធិ ដែលគ្រោងនឹងសាងសង់នៅទីក្រុងក្នុងប្រទេសមជ្ឈិមបូព៌ា។ការរចនាច្នៃប្រឌិតដ៏ប្លែកគេនេះគឺ មានរាងខ្លួនពស់វែកអើតក ចំហមាត់ រង់ចាំវាយប្រហារសត្រូវ ដែលត្រឹមក្បាលកំពូលគេ ត្រូវអ្នកឌីហ្សាញរូបនេះ ប្រើសម្រាប់ធ្វើជាភោជនីយដ្ឋាន និងក្លឹបរាត្រី ឯខ្លួនអគារជាការិយាល័យធ្វើការ និងផ្ទះល្វែង។
ម៉ូដអគាររចនាដោយបុរសមកពីទីក្រុងមូស្គូ និងជាអ្នកជំនួញខាងលើ នឹងត្រូវដាក់ឈ្មោះថា Asian Cobra Tower ដែលជាស្នាដៃសម្រាប់អនាគត ហើយការរចនាម៉ូដពីអតីតកាលដែលលោកធ្លាប់ទទួលឈ្មោះម្ដងដែរ គឺជានាវាជិះកម្សាន្តអាចផ្ដាច់ខ្លួនបាន។លោក Vasily ជឿជាក់ថា ប៉មរាងពស់វែកនេះ នឹងអាចទាក់ទាញក្រុមអ្នកសាងសង់នានានៅតាមទីក្រុងប្រទេសមជ្ឈិមបូព៌ា និងអាស៊ី ព្រោះសត្វពស់ត្រូវគេមើលឃើញថាជាសញ្ញានៃឧត្ដមគតិ ។បន្ថែមលើនេះ តួអគារត្រូវបានស្រោបបន្ទះដែកពណ៌ខ្មៅ និងពណ៌មាសរាងជាគ្រាប់ពេជ្រ ដែលអាចឲ្យភ្លើងពណ៌រត់ចុះឡើងបានយ៉ាងអស្ចារ្យទៀតផង៕
- Back to Home »
- អ្នកឌីហ្សាញរុស្ស៊ី ច្នៃម៉ូដអគារកប់ពពក ជាក្បាលពស់វែកដ៏មានអំណាច