បាត់ដំបង ៖ លោកវរសេនីយ៍ត្រី ផង់ សុភាព អធិការនគបាលស្រុកថ្មគោល បានឲ្យដឹងថា នៅថ្ងៃទី០៦ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១១:00នាទី នៅភូមិ ឃុំតាពូង ស្រុកថ្មគោល មានករណីរំលោភសម្លាប់ បង្កដោយជនមិនស្គាល់អត្តសញ្ញាណ បានចាប់ជនរងគ្រោះឈ្មោះ ភឿន សុភី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិឃុំខាងបានសម្រេច ។ លោកអធិការបានឲ្យដឹងទៀតថា ពេលកើតហេតុម្តាយជនរងគ្រោះមិននៅផ្ទះ ទើបជនសង្ស័យឆ្លៀតឱកាសចូលចាប់រំលោភជនរងគ្រោះ ហើយព្យាយាមសម្លាប់បំបិទមាត់ តែមិនស្លាប់ ដោយជនរងគ្រោះរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យទាន់ពេលវេលា។ ករណីនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ រកជនល្មើសដើម្បីយកផ្តន្ទាទោសតាមច្បាប់ ៕