បន្ទាប់ពីបទចម្រៀង “ខ្ញុំជានរណា?” ព្រំ រីតា កំពុងត្រៀមខ្លួនធ្វើជាតួឯកស្រីក្នុងភាពយន្តវិញម្ដង ដែលចាប់ផ្ដើមដំណើរការថតនៅពាក់កណ្ដាលខែនេះ។“អ្នកដឹកនាំរឿងគាត់ចង់បានតួថ្មីៗ ព្រោះគាត់ថាតួចាស់មើលទៅសាំភ្នែកពេក”។ រីតា ថ្លែងមកកាន់ Sabay ព្រឹកនេះ។ នាងបន្តថា ភាពយន្តមួយខាងលើជាការនិពន្ធ និងដឹកនាំដោយលោក សេង តារា។
នេះជាលើកដំបូងហើយ ដែលអ្នកនិពន្ធសម្រេចចិត្តផលិតជាភាពយន្តដោយខ្លួនឯងវិញម្ដង ខណៈស្នាដៃនិពន្ធភាគច្រើនកន្លងមក ត្រូវបានផលិតកម្មមួយចំនួនយកទៅថតជំនួសដាក់ក្នុងផលិតកម្មរបស់ពួកគេ។ពិធីការិនីវិទ្យុរូបដដែលមិនបានដឹងថា មានសមាសភាពតារាណាខ្លះចូលរួមសម្ដែងក្នុងភាពយន្តមួយនេះទេ។ ប៉ុន្តែនាងអះអាងថា អ្នកដឹកនាំប្រហែលជ្រើសរើសទីតាំងខេត្តតាកែវសម្រាប់ថតភាពយន្ត ដោយអ្នកដឹកនាំយល់ថា មានទេសភាពសមទៅនឹងសាច់រឿង ដែលបានសរសេរ៕