ភ្នំពេញ ៖ អ្នក​មេម៉ាយ​រូប​ស្រស់​សម្រស់​ផូរផង់ គង់ សូ​នី​តា បាន​ចេញ​មុខ​ទទូច​ស្នើ​ឲ្យ​មហាជន​យល់​ចិត្ត​អ្នក​សិល្បៈ​កុំ​រិះគន់​វាយតម្លៃ​មនុស្ស​តែ​សំបក​ក្រៅ​តាមរយៈ​ការ​ស្លៀកពាក់​តុបតែង​ខ្លួន​បែក​សិច​ស៊ី​បញ្ចេញ​សាច់​ខ្ចី​ខើច​លើ​ខើច​ក្រោម ​ខណៈ​កន្លងមក​មានការ​រិះគន់​មួយ​ចំនួន​ពី​សំណាក់​ទស្សនិកជន​លើក​ការ​ស្លៀកពាក់​ខ្លី​សិច​ស៊ី​របស់​តារា​ស្រីៗ​របស់​ខ្មែរ។

តារា​ស្រី​មេម៉ាយ​កូន​មួយ​នាង គង់ សូ​នី​តា បាន​បង្ហាញ​អារម្មណ៍​តាមរយៈ​ការ​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​សម្ញែង​ភាព​សិច​ស៊ី​បញ្ចេញ​សម្រស់​ដើមទ្រូង​ថា​ កុំ​វាយតម្លៃ​មនុស្ស​ត្រឹមតែ​សំបក​ក្រៅ​ពេក​មាន​ពេលខ្លះ​ម្នាក់ៗ​គេ​តម្រូវ​ចិត្ត​ខ្លួន​ គេ​តម្រូវ​ចំណង​ចំណូលចិត្ត​ខ្លួន​គេ​ដែរ​ស្រលាញ់​ខុស​ដែរ​មែន​តែ​បើ​តាម​ខ្ញុំ​ដឹង​ហាស់​ងំៗ​សាហាវ​ជាង​សា​អី​ទៀត​វា​ច្រើនដង​ហើយ​ដែរ​ខ្ញុំ​ឮ​ពាក្យ​ដែរ​បែបនេះ។

ការប្រកាស​ទទូច​ស្នើ​សុំ​ចិត្ត​មហាជន​ពី​សំណាក់ គង់ សូ​នី​តា ខាង​លើ​នេះ​ធ្វើឡើង​ស្រប​ពេល​មួយ​រយៈ​ពេល​ចុងក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា មាន​វត្តមាន​តារា​ស្រី​ល្បីឈ្មោះ​ជាច្រើន​បាន​ទទួលរង​ព្រនង់​នៃ​ការរិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​ការ​ស្លៀកពាក់ សម្ញែង​ភាព​សិច​ស៊ី​បញ្ចេញ​សាច់​លើ​ក្រោម​ដូចជា គល់ភ្លៅ និង​ដើមទ្រូង​ដោយ​ការ​ចម្លង​ម៉ូដ​របស់​បរទេស​មក ស្លៀកពាក់​ជា​បន្តបន្ទាប់​នោះ​។

តាម​ការ​កត់សម្គាល់​អំឡុង​ពេល​ជិត​២​ឆ្នាំ​ចុង​ក្រោយនេះ​ គេ​ឃើញ​មាន​វត្តមាន​តារា​ស្រី​ក្មេងៗ​៥​ឬ​៦​រូប​បាន​ទទួលរង​ការរិះគន់​ទៅលើ​ការ​ស្លៀកពាក់​ស្ទើរ​ងើបមុខ​មិន​រួច​ដូចជា​៖ កញ្ញា ដួង ម៉ា​និ​ច កញ្ញា បេន​នី យ៉ាំង​កញ្ញា ដេ​ន​នី ខ្វាន់​កញ្ញា តូ​តា កញ្ញា សាន សូ​ម៉ាលី និង​កញ្ញា វណ្ណ វ​ល័​ក្ខ ជាដើម​…។ តារា​ស្រី​ទាំងនេះ​ធ្លាប់​បាន​រង​ការរិះគន់​យ៉ាង​ខ្លាំង​ទៅលើ​ការ​ស្លៀកពាក់​សម្ញែង​ភាព​សិច​ស៊ី​បង្ហាញ​ដើមទ្រូង​ដូចៗ​គ្នា​ពី​សំណាក់​ទស្សនិកជន​៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -