កំពូលតួឯកហុងកុង លីតៅហ៊ួ ដែលជាតារាហុងកុងល្បីគ្រប់ជំនាន់នោះ ថ្មីៗនេះកំពុងតែការពារកូនរបស់ខ្លួន លោក Andy Lau ឬលីតៅហ៊ួ បានខ្នះខ្នែងយ៉ាងខ្លាំង ដើម្បី ទប់ស្កាត់បញ្ហាផ្សេងៗ កើតឡើងលើកូនស្រីអាយុ ៤ឆ្នាំរបស់លោក គឺនាងតូច ហានណា ដើម្បី ជៀសវាងឃើញពីភ្នែកមហាជន។
នៅពេលណាក៏ដោយ គេតែងតែឃើញគ្រួសារ របស់ លីតៅហ៊ួ ធ្វើដំណើរទៅលេង បរទេសដែរ ពួកគេត្រូវបានការពារដោយអង្គរក្សនិងចេញតាមច្រកពិសេសមួយនៃស្ថានីយ៍យន្តហោះ។ ផ្អែកលើពាក្យចរចាមអារាម សូម្បីតែលីតៅហ៊ួរវល់យ៉ាងណាក៏ដោយ គេត្រូវតែ សុំកូនស្រីចេញមុន ១៥នាទីដើម្បីជៀសវៀងការប្រមាញ់រូបថតពីអ្នកកាសែត។
ផ្អែកទៅលើ ពត៌មានថ្មីបំផុត បានរាយការណ៍ថា លោក Andy Lau ឬលីតៅហ៊ួបានចំណាយលុយ រហូតទៅដល់ ២០០លានដុល្លារហុងកុងដើម្បីទិញវិមានមួយនៅចង្កេះភ្នំ Kadoorie ដែលជាទីកន្លែងល្បីមួយនៅក្នុង ទីក្រុងហុងកុង ដើម្បីធ្វើជាអំណោយដល់កូនស្រី របស់គាត់។ កូនស្រីរបស់កំពូលតារាហុងកុងនេះ អាចរស់នៅដោយភាពរីករាយក្នុងជីវិតឯកជននិងសេរីភាពកាន់តែខ្លាំង ដើម្បីគេចចេញពីអ្នកទីក្រុងដែលជាអ្នកគាំទ្ររបស់ហុងកុង។ លើសពី នេះទៅទៀត ក្រៅពីទិញសេតវិមាន ដែលមានតម្លៃរហូតទៅដល់ ២០០លានដុល្លារហុងកុង កំពូលតារាប្រុសហុងកុងរូបនេះ ក៏បានទិញយន្តហោះឯកជនមួយគ្រឿងដែលមានតម្លៃរហូត ទៅដល់២០០លានដុល្លារហុងកុងផងដែរ ដើម្បីងាយស្រួលនៅក្នុងការធ្វើដំណើរ ជាលក្ខណះ ក្រុមគ្រួសារ។
ទោះយ៉ាងណាក៏ដោយ ការការពារកូនស្រីរបស់គាត់ គឺដើម្បីជៀសវៀងនូវ ការធ្វើបាន ដោយប្រការណាមួយពីអ្នកប៉ុនប៉ង។ អ្នកនិយមលេងតាមសង្គមអនឡាញមួយចំនួន បានមាន អារម្មណ៍ថា កំពូលតារាហុងកុងរូបនេះ បានតែកំពុងតែធ្វើហួសហេតុពេក បន្ទាប់ពីភាពល្បី ល្បាញរបស់គាត់៕