ភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈពេលអង្គុយផឹកស៊ីជាមួយប្ដីរបស់ខ្លួន បានទាស់ពាក្យសម្ដីជាមួយប្ដីទប់កំហឹងមិនបានក៏យកដបស្រាគប់សំដៅទៅលើប្ដីរបស់ខ្លួនតែត្រូវ លោកប្ដីគេចផុតអំបែងដបបានខ្ទាតទៅប៉ះចំអ្នករស់នៅជិតខាងបណ្ដាលឲ្យ រយះជើងរបួសធ្ងន់ហើយមិនព្រមទទួលខុសត្រូវទៀតនៅពេលនគរបាលចាប់ទើបព្រមសងថ្លៃព្យាបាល។
ហេតុការណ៍ខាងលើនេះកើតហេតុ នៅវេលាម៉ោង១៩និង៤០នាទីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នៅមុខផ្ទះជួលភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ ជនបង្កឈ្មោះង៉ែត ផេង ភេទស្រី អាយុ២៨ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើមានស្រុកកំណើតនៅភូមិកោះសោម ឃុំកោះសោម ស្រុកដំណាក់ចង្អើរ ខេត្តកំពត និងប្តីឈ្មោះឡោ រិន២៩ឆ្នាំមុខរបរជាងកាតសក់ស្នាក់នៅផ្ទះជាមួយគ្នា និងមានស្រុកកំណើតនៅជាមួយគ្នាមានកូនស្រី២នាក់កូនបងមានអាយុ៧ឆ្នាំនឹងប្អូនអាយុ៤ឆ្នាំ។
ជនរងគ្រោះឈ្មោះឃិន សៀងភេទស្រី មានអាយុ២៣ឆ្នាំមានមុខរបរកម្មកររោងចក្រស្នាក់នៅភូមិកើតហេតុខាងលើ និងមានភូមិកំណើតនៅភូមិភ្លោះ ឃុំគ្រោះ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនបង្កពីរនាក់ប្តីប្រពន្ធបាននាំគ្នាផឹកស៊ី ហើយបានទាស់សំដីគ្នា ដោយខាងប្រពន្ធទប់កំហឹងមិនបាន ក៏ទាញដបស្រាមកគប់ប្តី ពេលនោះប្តីបានគេចផុត បណ្ដាលឲ្យបែកខ្ចាយហើយអំបែងដបបានខ្ទាតចំនារីរងគ្រោះដែលនៅក្បែរនោះ បណ្ដាលឲ្យរយះដាច់សរសៃជើងរងរបួសធ្ងន់ តែភ្លាមៗនោះជនរងគ្រោះមិនដឹងថា ត្រូវនោះទេ លុះឃើញឈាមហូរ ទើបដឹងថា ខ្លួនត្រូវរបួស ហើយប្តីជនរងគ្រោះបានសួរនាំទៅជនបង្កក្នុងគោលបំណងឲ្យទទួលខុសត្រូវ ជួយចេញសងថ្លៃព្យាបាល តែជនបង្កបែរជាមិនព្រមទទួលខុសត្រូវហើយថែមទាំងជេរប្រមាថ ដល់ក្រុមគ្រួសារជនរងគ្រោះថែមទៀតផង។
ក្រោយពេលកើតហេតុជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ ដោយឃាត់ជនបង្កយកទៅប៉ុស្តិ៍ដើម្បីដោះស្រាយ ហើយទាមទារសំណងចំនួន៤លានរៀល ហើយជនបង្កគ្មានលុយសងទេដោយមានការយោគយល់គ្នា នៅទីបំផុតបានឯកភាពគ្នាព្រមសងចំនួន២០០$ថ្លៃព្យាបាល ដើម្បីបញ្ចប់រឿកុំឲ្យវែងឆ្ងាយ៕
- Back to Home »
- ផឹកស៊ីជាមួយប្ដីពេលស្រវឹង ខឹងយកដបស្រាគប់ប្ដី បែរជាត្រូវអ្នកផ្សេងរយះជើង