ចិន៖ វិក័យប័ត្រកម្សាន្ដក្នុងពេលមួយរាត្រី នៅក្នុងខារ៉ាអូខេមួយកន្លែងនៅប៉េកាំង ចំនួន៦សន្លឹក របស់លោក  Wang Sicong​ ត្រូវបានបង្ហោះពាសពេញ អនឡាញ ដែលតម្លៃវិក័យប័ត្រ ៥សន្លឹកមានទឹកប្រាក់សរុប ៣២,៥២០ដុល្លារអាមេរិក និងវិក័យប័ត្រចុងក្រោយ គឺ ជាង២ សែនដុល្លារអាមេរិក បែបនេះមានន័យថា រូបលោក អាចនឹងចាយប្រាក់ជាសរុបជាង ៣សែនដុល្លារអាមេរិក។

នេះបើតាមប្រភពព័ត៌មានពីប្រទេសចិនបានឲ្យដឹងថា លោក Wang Sicong​ មានឪពុកជាអ្នកមាន ទ្រព្យសម្បត្ដិ ឈ្មោះថា​ Wang Jianlin ជាប្រធានក្រុមហ៊ុនវាយតម្លៃ អចលនទ្រព្យធំជាងគេ ប្រចាំប្រទេសចិន ឈ្មោះ Dalian Wanda Group ដែលមានទ្រព្យសម្បត្ដិជាង ៣៤.៤ ពាន់លានដុល្លារអាមេរិក។ យ៉ាងណាមិញ យើងអាចសន្មត់ថា លោក Wang Jianlin ដែលជាឪពុករូបនេះ ប្រហែលជាពុំមានបញ្ហានោះទេ ក្នុងការចាយវាយ ប្រាក់ដ៏សន្ធឹកសន្ធាប់របស់កូនប្រុសខ្លួន លោក Wang Sicong​ បែបនេះ។

គួរបញ្ជាក់ថា លោក Wang Sicong​ បានល្បីឈ្មោះជាខ្លាំង នៅក្នុងសង្គមចិន ដោយសារតែការចំណាយ ប្រាក់របស់ឪពុកខ្លួន ទៅលើរឿងដ៏មិនសមហេតុផលជាច្រើន ដូចជា កាលពីខែឧសភាឆ្នាំមុន រូបគេបានបង្ហោះរូបភាព កូនឆ្កែរបស់ខ្លួនដោយពាក់ នាឡិកាម៉ាក Apple ដែលមានតម្លៃជិត ២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រឿង នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមចិន។

ចុះប្រិយមិត្ដយល់យ៉ាងណា?

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -