រុស្ស៊ី៖ ហេតុការណ៍ដ៏អាក្រក់ថ្មីមួយទៀតបានកើតឡើង ដោយយន្តហោះមួយគឿង បានជួបឧបត្តិហេតុ នៅឯព្រលានយន្តហោះ នៃប្រទេសរុស្ស៊ី ដែលបណ្ដាលឲ្យមនុស្សជាច្រើននាក់ បានបាត់បង់ជីវិត។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្រហែលជាប៉ុន្មានម៉ោងមុននេះ យន្តហោះប្រភេទ Boeing 737-800 បានជួបគ្រោះអាក្រក់ ខណៈពេលដែលយន្តហោះមួយនេះ ព្យាយាមធ្វើការចុះចតជាលើកទី២ នៅឯព្រលានយន្តហោះ Rostov-on-Don ក្នុងប្រទេសរុស្ស៊ី ដោយក្នុងនោះគេជឿជាក់ថា មនុស្សសរុប ទាំងអស់៥៥នាក់ ក្នុងយន្ដហោះ ត្រូវបានស្លាប់ក្នុងអណ្តាតភ្លើង ដែលបង្កមកពីការផ្ទុះឆេះនៃយន្តហោះ។

បើតាមការសន្និដ្ឋានជាជំហានដំបូង បានបង្ហាញឲ្យដឹងថា យន្តហោះនេះជាជើងហោះហើរ FZ981 មកពីទីក្រុង ឌូបៃ រីឯមូលហេតុដែល ធ្វើឲ្យមានគ្រោះអាក្រក់នេះកើតឡើង អាចបណ្តាលមកពី ការចុះចតក្នុងស្ថានភាពមើលឃើញមិនសូវច្បាស់ ទើបបង្កឲ្យមានការប៉ះទង្គិច និងផ្ទុះឆេះឡើងតែម្តង ដែលមានចំងាយ ៥០ទៅ១០០ម៉ែត្រពីផ្លូវរត់យន្ដហោះ ។

ជាមួយគ្នានេះដែរ ក៏មានវីដេអូថតបានអំពីទិដ្ឋភាពដែលយន្តហោះនោះឆេះ ធ្លាក់មកដល់ដី និងបង្កឲ្យមានការផ្ទុះឆេះ យ៉ាងខ្លាំងក្លា។ សម្រាប់ព័ត៌មានលំអិត បន្ថែមនឹង មានធ្វើការចុះផ្សាយ ជាបន្តបន្ទាប់ទៀត៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -