ភ្នំពេញៈ ជាច្រើនលើក ច្រើនសារហើយ ដែលតារាចម្រៀងថ្គាមខ្លា អ្នកនាង ពេជ្រ សោភា បានធ្វើការសំណូមពរ និងសុំចិត្តដល់អ្នកគាំទ្រនាង កុំយកឈ្មោះរបស់នាង ទៅប្រៀបធៀបជាមួយ តារាប្រុសស្រីល្បីឈ្មោះ ផ្សេងៗទៀតអី ព្រោះថាវាអាចធ្វើឲ្យ តារាមើលមុខគ្នាមិនចំ និងនាំឲ្យអ្នកគាំទ្រផ្ទុះជម្លោះជាមួយគ្នា សម្រាប់នាងគឺមិនចង់ ប្រៀបធៀបជាមួយ អ្នកណាឡើយ ។
តាមរយៈសារដែល តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានសរសេរបង្ហោះ នៅលើ Facebook របស់នាងថា « អរគុណបងប្អូនដែល ស្រលាញ់ខ្ញុំ តែខ្ញុំសូមសំណូមពរដល់បងៗម្ចាស់ page មួយចំនួន ដែលតែងយករូបនាងខ្ញុំ ទៅប្រៀបធៀបនិងតារាចម្រៀងផ្សេងៗ សូមមេត្តាឈប់ទៅ...នាងខ្ញុំគ្រាន់ ជាតារាចម្រៀង ធម្មតាម្នាក់ សំលេងខ្ញុំក៏មិនល្អខ្លាំង ស្រែកមិនបានខ្ពស់ដល់គេ គ្មានអ្វីអស្ចារ្យខ្លាំង ដែលអាចយកទៅប្រៀប និងកំពូលតារាផ្សេងៗនោះទេ ខ្ញុំគ្មាន សមត្ថភាពយកខ្លួន ទៅប្រៀបនិងពួកគាត់ទេ... ខ្ញុំអាចត្រឹមច្រៀងឡិកឡក់លើឆាក ធ្វើឱ្យបងប្អូនដែលស្រលាញ់ខ្ញុំ សើចសប្បាយប៉ុននោះ ហើយអាចត្រឹមធ្វើអ្វី ដែលអាចធ្វើបាន សំខាន់ដើម្បីចិញ្ចឹមម្តាយ និងគ្រួសារខ្ញុំរស់...» ។
តារាចម្រៀងដែល ទើបតែរៀបការជាមួយ ស្វាមីអាណិកជនខ្មែរ រស់នៅអាមេរិករួចថ្មីៗរូបនេះ បានប្រាឲ្យដឹងទៀតថា « ដូចនេះសង្ឃឹមថាឈប់ទៅ នាំតែឱ្យតារា មើលមុខគ្នាមិនចំ ហើយ FanFan ឈ្លោះគ្នាប៉ុននោះ ហើយអូនៗ SP កុំតជាមួយ Fan តារាផ្សេងដែលជេរបងនោះអី គ្មានបានអីនោះទេ ខំប្រឹងរៀន ហើយកុំយកចំណេះដឹង មកជេរគ្នាឥតប្រយោជន៍ក្នុង Facebook អាណិតប៉ាម៉ាក់អូន មនុស្សចេះដឹងគេមិនប្រើសំដី តិះដៀលអ្នកដទៃទេ អូនត្រូវចាំ »៕
- Back to Home »
- ពេជ្រ សោភា៖ សុំចិត្តទស្សនិកជន ឈប់យករូបខ្ញុំ ទៅប្រៀបធៀបជាមួយ កំពូលតារាចម្រៀង ផ្សេងទៀត