ភ្នំពេញ៖ ខណ:ពេលដែលមានការប្រកាសប្រាប់ពីនាយគ្រឿន ជាសមាជិកនៅក្នុងក្រុមកំប្លែងរបស់ស្ថានីយទូរទស្សន៏ ស៊ីធីអិន ថារូបលោកអាចរកប្រាក់ចំណូលបានក្នុងមួយខែប្រហែល ១ មឺុនដុល្លារនោះ ថ្មីៗនេះ កញ្ញា វ៉ាន នីឡា ជាកូនស្រីបង្កើតរបស់ លោក សុវណ្ណ ឫទ្ធី ហៅតា វិុចទ័រ ក៏បានទម្លាយប្រាប់ពីប្រាក់ចំណូល របស់នាង តាមរយ:ទស្សនាវដ្តី ជីវិកំសាន្ត ថា ក្នុងមួយខែនាងអាចរកប្រាក់ចំណូលបានខ្ទង់ ៥ពាន់ដុល្លារដែរ ។ បើទោះជាអាត្រានៃប្រាក់ចំណូលនេះមិនអាចឈរនៅលំដាប់មុខគេក្នុងចំណោមសមាជិកក្នុងក្រុមកំប្លែង CNT ក៏ដោយ តែក៏ជាអត្រាប្រាក់ចំណូលមួយដ៏ខ្ពស់ដែលនាងអាចរកបានខណ:នាងទើបតែមានអាយុ ១៥ឆ្នាំប៉ុណ្ណោះ ។
កញ្ញាវ៉ាន់ នីឡា មានស្រុកកំណើតនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានបងប្អូនបីនាក់ (ប្រុសពីរនាក់ ) នាងជាកូនពីរក្នុងគ្រួសារ ។ នាងនិយាយថា ក្នុងចំណោមបងប្អូនរបស់នាងទាំងបីនាក់ គឺមានតែនាងម្នាក់ទេ ដែលមាននិស្ស័យផ្នែកសិល្ប: ហើយមានតាំងពីរក្មេងមកម្ល៉េះ ។ ពាក់ព័ន្ធប្រាក់ចំណូលរបស់ វ៉ាន់ នីឡា ត្រូវ បានគេមើលឃើញថា មានចំនួនច្រើនគួរសម ដែលគេមិននឹកស្មានថា នាងជាក្មេងស្រីវ័យ១៥ឆ្នាំ សោះអាចរក ប្រាក់ចំណូលប្រចាំខែបានច្រើនដល់ថ្នាក់នឹង ។ មានមនុស្សមួយចំនួនដែលបានដឹងពីការងារ និងប្រាក់ចំណូលរបស់នាងគិតថា ប្រសិននាងជាអ្នកសិល្ប:ដែលពេញវ័យវិញច្បាស់ជាដាក់ការសន្និដ្ឋានថា លុយទាំងនោះនាងបានមកពីការឧបត្ថម្ភពីអ្នកនេះអ្នកនោះជាមិនខាន ។ ទោះជាយ៉ាងណាគេពិតជាមានចម្ងល់ថា តើប្រាក់ចំណូលទាំងនោះនាងអាចរកបានមកពី ប្រភពណាខ្លះ ទើប បានជាច្រើនដល់ថ្នាក់ហ្នឹង ? ដូច្នេះដើម្បីបំបាត់នូវចម្ងល់ទាំងអស់នេះ កញ្ញា វ៉ាន់ នីឡា បានលាតត្រដាងចេញនូវរឿងរ៉ាវទំាងអស់នេះ តាមរយ:ទស្សនាវដ្តីជីវិតកំសាន្ត លេខ ២២១ ចេញលក់នៅថ្ងៃនេះហើយ ។
- Back to Home »
- បច្ចុប្បន្ននេះ វ៉ាន់ នីឡា ទទួលរកប្រាក់ចំណូលជិត ៥០០០ដុល្លារក្នុុងមួយខែ