តារាចម្រៀងមានឈ្មោះល្បី ខាន់ ជេមស៍ ដែលទស្សនិកជនស្គាល់ថាជាតារាដែលមានចិត្ត មេត្ដាធម៌ចំពោះអ្នកខ្សត់ខ្សោយ និង តែងតែដាក់ខ្លួនធ្វើឲ្យមហាជនអាណិតស្រឡាញ់គ្រប់ៗគ្នានោះ ពេលថ្មីៗនេះស្រាប់តែលោកទម្លាយឱ្យដឹងថា លោកបានធ្វើឲ្យនារីម្នាក់ស្រក់ទឹកភ្នែក ហើយរហូតដល់ស្ទើរគាំងបេះដូងទៀតផង ។
តើលោក ខាន់ ជេមស៍ បានទៅធ្វើអ្វីខ្លះ ទើបបានជានារីស្រស់ស្អាតម្នាក់ស្រក់ទឹកភ្នែកដោយសារលោកបែបនេះ ? បើតាមរយៈសារដែលតារាចម្រៀងម្នាក់នេះបង្ហោះក្នុងគណនីផ្ទាល់ខ្លួននោះបង្ហាញថា នារីម្នាក់នោះគឺប្រិយមិត្តដែលគាំទ្ររូបលោក ដោយសារតែក្តីរំភើប និង បានជួបលោកផ្ទាល់ ទើបបានជានាងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនបែបនេះ ហើយរហូតស្ទើរគាំងបេះដូងទៀតផង ។
គិតទៅលោក ខាន់ ជេមស៍ ពិតជាមានប្រជាប្រិយភាពមិនធម្មតាមែន សូម្បីតែលោកផ្ទាល់ក៏មិនចង់ជឿដែរ ក្នុងនោះលោកក៏បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់នារីម្នាក់នោះដែលគាំទ្រលោករហូតដល់ថ្នាក់នេះ ហើយរូបលោកក៏សប្បាយចិត្តណាស់ដែរ ដែលមានប្រិយមិត្តគាំទ្រលោកបែបនេះ ។
ខាងក្រោមនេះជាសារដែលលោកបានបង្ហោះរៀបរាប់ពីអារម្មណ៍របស់នារីម្នាក់ ដែលជាអ្នកគាំទ្រលោក មានខ្លឹមសារដូចតទៅ «ខ្ញុំបាទពិតជាមឹននឹកស្មានថា មានអ្នកគាំទ្រខ្ញុំដល់ថ្នាក់នឹងសោះ គាត់បាននិយាយប្រាប់ខ្ញុំថា គាត់ចង់គាំងបេះដូង ហើយគាត់រំភើបខ្លាំងណាស់ ពេលដែលបានជួបខ្ញុំ រហូតដល់ហូរទឹកភ្នែក ខ្ញុំចង់ប្រាប់ប្អូនស្រីថាខ្ញុំក៏សប្បាយចិត្តដែរដែលមានអ្នកគាំទ្រខ្ញុំដូច្នេះ ខ្ញុំបាទសូមអរគុណដល់ប្អូនស្រីដែលបានគាំទ្របង ហើយខ្ញុំបាទក៏សូមអរគុណទៅដល់ប្រិយមិត្តទាំងអស់គ្នាផងដែរ ដែលបានគាំទ្រដល់ខ្ញុំបាទ» ៕