ខេត្ត​ព្រៃវែង ៖ ថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០១៦ វេលា​ម៉ោង ១១ និង ១៥ នាទី នៅ​ចំណុច​ប្រឡាយ ព្រែក​តា​កូវ ខាងជើង​ភូមិ​ទាន ភ្លើង ឃុំ​ស្មោង​ជើង ចម្ងាយ ៦០០ ម៉ែត្រ ពី​ភូមិ មាន​ករណី គ្រោះថ្នាក់​សង្គម​កើតឡើង​១ លើក​គឺ ករណី​ក្មេង​លង់ទឹក ប្រឡាយ បណ្តាលឲ្យ​ស្លាប់ ចំនួន​៣ នាក់ ។​ ​ក្រោយពី​បាន​ទទួល​ព័ត៌មាន​នេះ​ភ្លាម លោក​វរសេនីយ៍ទោ ស៊ីវ សុខុម អធិការ បាន​ចាត់តាំង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ដល់ កន្លែង កើតហេតុ ជនរងគ្រោះ​មានឈ្មោះ​ដូចខាងក្រោម​: ១-​ឈ្មោះ សុខ វីន ភេទ​ប្រុស​អាយុ ៨ ឆ្នាំ មាន​ទីលំនៅ ភូមិ​ទាន​ភ្លើង ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ២-​ឈ្មោះ​ប៉ុន តួ ភេទ​ប្រុស អាយុ ៧ ឆ្នាំ ភូមិ​ទាន​ភ្លើង ឃុំ​ស្មោង​ជើង ស្រុក កំចាយ​មារ ខេត្ត​ព្រៃវែង ៣ -​ឈ្មោះ អោម ថា​រ៉ូ ភេទ ប្រុស អាយុ ១១ ឆ្មាំ​ភូមិ​ទាន​ភ្លើង ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ។ មូលហេតុ​ក្មេង​ទាំង ៣​នាក់​នាំគ្នា​ចុះ​លេង​ទឹក ប្រឡាយ​ព្រែក​តា​កូវ​នៅ​ខាងជើង​ភូមិ ចម្ងាយ ៦០០ ម៉ែត្រ​ពី​ភូមិ​ ​បច្ចុប្បន្ន សព​ជនរងគ្រោះ​ទាំង ៣ សមត្ថកិច្ច​យើង​ប្រគល់ ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​


- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -