ភ្នំពេញ៖ នេះជាលើកទី១ហើយ ដែលតារាចម្រៀង ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានបញ្ចេញសារធ្វើ ការរិះគន់បែប បញ្ឆិតបញ្ឆៀង ក្នុងន័យសំដៅទៅលើអ្នក ដែលប្រើប្រាស់របស់ Brand ថាចាយលុយ មិនគិតពីជីវភាព ពិតរបស់ខ្លួន ជ្រួលជ្រើមនិងកេរ្តិ៍ឈ្មោះល្បី រឿងប្រើរបស់ថ្លៃ ដោយមិនពិចារណា ។ តាមរយៈការបង្ហាញសារ បែបនេះគឺសរបញ្ជាក់ ឲ្យឃើញយ៉ាងច្បាស់ហើយថា តាមរយៈសារនេះគឺមិនបាន វាយប្រហារ ទៅលើអ្នកណាឆ្ងាយទេ ពោលក្នុងចំណោមអ្នកសិល្បៈ នៅក្នុងប្រទេសគឺមានតែ តារាសម្តែងនាង ព្រីម លីហ្សា តែប៉ុណ្ណោះ ដែលល្បីរឿងប្រើ ប្រាស់សម្ភារៈនិយម ម៉ាក Brand ល្បីៗជាដើម ។
តាមរយៈសារដែល តារាចម្រៀង និងកំប្លែងល្បីឈ្មោះ អ្នកនាង ខាត់ សុឃីម បង្ហោះនៅលើ Facebook នោះ បានសរសេរជាភាសាខ្មែរថា « មិនហ៊ានច្រណែនគេទេ លោកអើយប្រើសុទ្ធតែរបស់ Brand តែជីវភាពវិញណ្ហើយ!!! ខ្ញុំក៏ចង់ដែរតែមានតែឯង គ្រួសារ រហេមរហាម កុំប្រសើរជាង សុភមង្គលគ្រួសារសំខាន់ជាង មានរឿងមួយចង់ ប្រាប់មហាមិត្តថាថ្ងៃនេះ គឺខ្ញុំមានសិទ្ធខ្លាំង ចិត្តជ្រួលមួយពេលចង់ប្រើរបស់ Brand អោយស្គាល់ជាតិនិងគេម្តង មានអី ស្រាប់តែមានសំលេង ខ្សឹបតិចៗដាក់ត្រចៀក ថាបើយើងទិញរបស់ប្រើ យើងអាចទិញអង្ក ត្រី សាច់ បង់ទឹក ភ្លើង ចាក់សាំងឡាន ដាក់កាតទូរស័ព្ទ បង់សាលាកូន នឹងអាចជូនលុយ ឪពុកម្តាយយើង បានចំនួនប្រាំខែ អីច៊ឹង បំភ្លេចវាទៅ ទិញអាម៉ាកដូចគ្នា មាននៅអូឡាំពេច ច្រើនគគោគ ហើយធូថ្លៃទៀត » ។
ពិធីការិនីប្រចាំ ស្ថានីយទូរទស្សន៍ PNN រូបនេះបានសរសេរទៀតថា «ខ្ញុំទោសបើសិនជា និយាយទៅវាប៉ះ អ្នកមានខ្លួន និយាយនេះជារួមទេ ព្រោះខ្ញុំគឺមនុស្សនិយាយ ត្រង់ ខ្ញុំចង់អោយអ្នកខ្លះដឹងថា ពេលខ្លះយើងងើយ ពេកភ្លេចមើលក្រោម ពេលធ្លាក់មកក្រោមវិញ ពិតជាទទួលយកអត់បាន អគុណរាល់កាគាំទ្រ របស់មហាមិត្ត »។
ជាការពិតណាស់ថា តារាសម្តែងនាង ព្រីម លីហ្សា គឺជាតារាមួយដួង ដែលមានភាពលេចធ្លោ នៅក្នុងវិថីសិល្បៈ ដោយសារតែការប្រើប្រាស់ សម្ភារៈទំនើបស៊ីវិល័យ Brand ល្បីៗចាយលុយ រាប់ពាន់រាប់ម៉ឺនដុល្លារ ដើម្បីទាក់ ទាញការចាប់អារម្មណ៍ ។ ដោយសំលៀកបំពាក់ គ្រឿងតុបតែងខ្លួនរបស់នាង នៅក្នុងពេលឡើងឆាក ឫក៏ចូលរួម កម្មវិធីសិល្បៈម្តងៗ គឺនាងចំណាយលុយ មិនក្រោម៥ពាន់ដុល្លារទេ ក្នុងការតុបតែងខ្លួន ចូលរួមកម្មវិធីម្តងៗ ដោយមើលទៅនាង គឺជាអ្នកសិល្បៈមួយរូប ដែលមានភាពហ៊ឺហារ ក្នុងការប្រើប្រាស់របស់ Brand លេចធ្លោ ខ្លាំងជាងគេ ក្នុងចំណោមអ្នក សិល្បៈក្នុងស្រុក ។
បើទោះបីជាតារាចម្រៀង អ្នកនាង ខាត់ សុឃីម បានបង្ហើរសារបែបនេះក៏ដោយ តែនាងមិនបាននិយាយ វាយប្រហារចំទៅលើឈ្មោះ កញ្ញា ព្រីម លីហ្សា ទេ ដោយអ្នកនាងគ្រាន់ តែសរសេរយ៉ាងខ្លីថា បើអ្នកណាមានខ្លួនទទួលយកចុះ ប៉ុន្តែនាងមិនបានវាយប្រហារ ទៅលើអ្នកណាឡើយ ៕