នាយក្រួច បានបើកឡានក្រឡុកស៊ីម៉ង់ ទៅបុកផ្សារមួយដែលមានមនុស្សម្នាជាច្រើននាក់ ក្នុងបរិវេណបុរីសំណង់ផ្ទះល្វែងមួយកន្លែងនៅចម្ការដូង។ សកម្មភាពនេះ គឺជាឈុតមួយក្នុងខ្សែភាពយន្តខ្នាតធំមានចំណងជើងថា “ប៊ី អាយ ជី និងខ្មោចយក្សធំ” របស់ផលិតកម្ម”ស៊ីស្ដារ”។ក្នុងឈុតនោះ នាយក្រូច ជាអ្នកបើកឡាន ហើយនាយ បូរ៉ាជីម ជាព្រួល។ ភ្លាមៗឡានបានដាច់ហ្វ្រាំង ជ្រុលទៅបុកផ្សារ ដែលមានមនុស្សម្នាជាច្រើន ធ្វើឲ្យភ័យស្លន់ស្លោរត់ចែកជើងគ្នា។ខាងក្រោមនេះ គឺជាវីដេអូ រួមជាមួយការបញ្ជាក់ប្រាប់ពី លោក ឈី រដ្ឋា អ្នកចាត់ការទូទៅរបស់ផលិតកម្មស៊ីស្ដា ស្ដីពីសកម្មភាពនៃការថតខ្សែភាពយន្តខាងលើ៕