ព្យុះភ្លៀងខ្លាំងបានវាយបោកបក់មកលើទីក្រុងនៃក្ដីស្រមៃ របស់មនុស្សជាច្រើនក្នុងពិភពលោក នោះគឺទីក្រុង Dubai ដែលស្ថិតនៅក្នុងប្រទេសអារ៉ាប់រួម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិជាច្រើន ។
អាជ្ញាធរអាកាសធាតុរបស់ប្រទេសអារ៉ាប់រួម បានផ្ដល់បទសម្ភាសជាមួយនឹងសារព័ត៌មាន Al Arabiya English ថា អាកាសធាតុមិនទៀងទាត់បែបនេះ ចាប់ផ្ដើមកើតមានតាំងពីថ្ងៃទី៥ ខែមីនាមកម៉្លេះ ដោយប្រទេសដ៏ខ្សត់ទឹកភ្លៀងខ្លាំងបំផុតក្នុងលោកនេះ បែរជាស្គាល់បទពិសោធន៍ព្យុះភ្លៀងដ៏ខ្លាំងបែបនេះទៅវិញ ។
គួរបញ្ជាក់ថា អារ៉ាប់រួមត្រូវបានគេចាត់ទុកជាប្រទេស ដែលខ្សត់ទឹកភ្លៀងខ្លាំងបំផុតមួយក្នុងលោក ដូច្នេះហើយគ្រោះធម្មជាតិព្យុះភ្លៀងលើកនេះ គឺជាបទពិសោធន៍ថ្មីសម្រាប់ប្រទេសស្ដេចប្រេងមួយនេះ ហើយគេព្យាករណ៍ថា អាកាសធាតុអាក្រក់បែបនេះ នឹងបន្តរហូតផុតថ្ងៃព្រហស្បតិ៍ ទី១០ នេះ ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖
- Back to Home »
- ទីក្រុង Dubai កំពុងស្ថិតក្រោមការវាយប្រហារពីព្យុះភ្លៀងដ៏ខ្លាំងក្លា (វីដេអូ)