​​​ភ្នំពេញៈ ជាធម្មតា តារាចម្រៀង និងតារាសម្តែងទាំងអស់ សុទ្ធសឹងតែមាន អ្នកគាំទ្ររបស់ខ្លួន តែអ្វីដែលធ្វើឲ្យ ទស្សនិកជន មានការចាប់អារម្មណ៍ខ្លាំងនោះ គឺថ្មីៗនេះមានយុវជនម្នាក់ បានបង្ហាញពីទំហំចិត្ត ស្រលាញ់គាំទ្រ ទៅលើតារាក្នុងដួងចិត្តគេគឺ កញ្ញា សុខ ពិសី ថែមទៀតផង ។

វាពិតជាពិសេសខ្លាំងណាស់ សម្រាប់តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ដែលស្រលាញ់ និងអ្នកគាំទ្រនាងគ្រប់យ៉ាង មិនតែប៉ុណ្ណោះអ្នកគាំទ្រនាង ក៏បានហាត់ច្រៀង បទចម្រៀងរបស់នាង ហើយមិនតែប៉ុណ្ណោះ ។

បើតាម Facebook មួយ ដែលមានឈ្មោះថា «De Li» បានបង្ហោះឃ្លីបវីដេអូមួយ ហើយមានភ្ជាប់ជាមួយពាក្យសម្តី បង្ហាញពីទំហំចិត្តស្រលាញ់គាំទ្រ តារាក្នុង ដួងចិត្តរបស់គេ ក្នុងបំណងចង់បង្ហាញ ឲ្យតារាក្នុងដួងចិត្ត កញ្ញា សុខ ពិសី បានឃើញថា « គាត់ជា Fan សុខ ពិសី គាត់តែងតែចាំ សុខ ពិសី នៅមុខផ្ទះរាល់ថ្ងៃ និង គាត់រៀនច្រៀងតាម idol គាត់។ សំលេងពិតជាដូចមែន។ គាត់ប្រាប់ខ្ញុំថាគាត់ចង់ជួប idol គាត់ខ្លាំងណាស់។ help him meet his idol!!! Help support together !!!»។

តាមរយៈការចុះផ្សាយ អត្ថបទមួយនេះ គេហទំព័រ Looking TODAY រំពឹងថា តារាចម្រៀងល្បីឈ្មោះកញ្ញា សុខ ពិសី នឹងបានឃើញ ហើយផ្តល់ឱកាសឲ្យអ្នកគាំទ្រ របស់នាងម្នាក់នេះ បានជួបមុខនាង ដើម្បីបំពេញក្តីស្រមៃ របស់គេផងដែរ ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -