នារី​កើតទុក្ខ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ ស្រប​ពេល​ដែល​នាង​កំពុង​ដើរ​តាម​បណ្ដោយ​ផ្លូវ​ ដែល​មាន​ចរាចរណ៍​ដ៏​ចង្អៀត​ក្នុង​ទីក្រុង​មូស្គូ​ ហើយ​អ្វី​ដែល​កាន់​តែ​យ៉ាប់យ៉ឺន​នោះ​គឺ​ នារី​ខាងលើ​មិន​បាន​ស្លៀក​សំលៀកបំពាក់​អ្វី​ទាល់តែសោះ។​ ក្នុង​នោះ​មើល​ទៅ​នាង​ហាក់​ដូចជា​ស្ថិត​ក្នុង​លក្ខខណ្ឌ​ភ័យខ្លាច​ និង​ញាក់ញ័រ​ដោយ​សារ​អាកាសធាតុ​ត្រជាក់។​

តែ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​វា​កាន់តែ​អាក្រក់​ថែម​ទៀត​ នៅ​ពេល​ដែល​ឃើញ​នាង​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ហើយ​ បែរ​គ្មាន​អ្នក​ដំណើរ​រូប​ណា​ចុះ​ទៅ​ជួយ​នាង​​ ហើយ​ពួកគេ​បាន​ជំនួស​ដោយ​ថត​សកម្មភាព​របស់​នាង​ ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​យ៉ាប់យ៉ឺន​ (បញ្ហា​ផ្លូវចិត្ត)​ បែប​នេះ​ទៅវិញ​។​

ជា​លទ្ធផល​ក្រោយពេល​វីដេអូ​មួយ​នេះ​ បាន​ឡើង​ទៅ​ដល់​ពិភព​អនឡាញ​ មាន​មនុស្ស​ជាច្រើន​បាន​លើក​ជា​សំណួរ​ថា​ ហេតុអ្វី​បាន​ជា​គ្មាន​អ្នកណា​ជួយ​នាង​ ក្នុង​នោះ​មាន​ម្ចាស់​គណនេយ្យ​មួយ​រូប​ឈ្មោះ​ Lyudmila​ បាន​សរសេរ​ថា​ "​អ្នកបើកបរ​គ្រប់គ្នា​ប្រហែល​ជា​មាន​ភួយ​នៅ​ក្នុង​ឡាន​ ប៉ុន្តែ​ទន្ទឹមគ្នា​នោះ​បែរ​ជា​គ្មាន​អ្នកណា​ម្នាក់​ជូន​សំលៀកបំពាក់​ ឬ​យ៉ាងហោចណាស់​ក្រមា​ដល់​នាង​ឡើយ”។​ (ប្រភព៖​ Viral4real)

សម្រាប់​ប្រិយមិត្ត​វិញ​ ពេល​បាន​ឃើញ​រឿង​ដូច​នេះហើយ​តើ​មាន​អារម្មណ៍​យ៉ាងណា?

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -