រូបថតមុនអាពាហ៍ពិពាហ៍របស់នារីថៃមួយរូបជាមួយគូស្នេហ៍ជាជនបរទេសបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម Facebook នៅប្រទេសថៃ។តាមការបញ្ជាក់ពីទំព័រ Facebook ក្រុមហ៊ុនថតរូប NARAKORN PHOTOGRAPHY ដែលបានបង្ហោះរូបភាពទាំងនេះឡើង កូនក្រមុំជនជាតិថៃក្នុងរូបនេះ មានឈ្មោះ Koko មានស្រុកកំណើតនៅស្រុកណាំក្លៀង ខេត្តស៊ីសាកេត ចំណែកឯកូនកំលោះឈ្មោះ Christian គឺជាអ្នកជំនួញមួយរូបមកពីប្រទេសដាណឺម៉ាក។
កូនក្រមុំមកពីភូមិភាគឦសាន Koko បានជ្រើសរើសការថតរូបបែបនេះ ព្រោះចង់រំឭកអនុស្សាវរីយ៍នៅទឹកដីកំណើត ដោយនឹកដល់ពេលដែលឪពុករបស់នាងដឹកក្របីចេញទៅធ្វើស្រែ ពេលងូតទឹកព្រែក និងទិដ្ឋភាពស្រូវទុំជាដើម។១៦ម៉ោងក្រោយបង្ហោះលើ Facebook អាល់ប៊ុមរូបភាពនេះមានអ្នកចុច Like ជាង៧ម៉ឺននាក់ និងចែកចាយបន្តជាង ២៧០០០ដង។ សារព័ត៌មានផ្សេងៗរួមទាំងទូរទស្សន៍នៅថៃក៏បានចុះផ្សាយរូបភាពទាំងនេះដែរ ៕
- Back to Home »
- រូបថត Pre-Wedding នារីស្រុកស្រែនិងជនបរទេសទទួលការចាប់អារម្មណ៍ខ្លាំងនៅថៃ