តារា​ចម្រៀង​កាណាដា​ Justin Bieber ដែល​កំពុង​មាន​បញ្ញា​ផ្លូវ​ចិត្ត​​បាន​កើត​ក្ដី​មិន​សប្បាយចិត្ត​ បន្ទាប់​ពី​​លេច​ពាក្យ​ចចាមអារ៉ាម​ថា អតីត​មិត្ត​ស្រី Selena Gomez កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ចម្រៀង ​Charlie Puth។ក្រោយ​រឿង​នេះ​កើតឡើង តាម​ប្រភព​ផ្ទៃ​ក្នុង​មួយ​បាន​ទម្លាយ​​​ប្រាប់ Hollywoodlife ថា Justin បាន​ព្យាយាម​ទូរសព្ទ​និង​ផ្ញើ​សារ​​ទៅ Selena មិន​ឈប់​ដើម្បី​និយាយ​រឿង​នេះ​ និង​ចង់​ឲ្យ​នាង​ទុក​ឱកាស​ឲ្យ​គេ​ម្ដង​ទៀត។ ​​​Justin មិន​អាច​បំភ្លេច Selena បាន​ទេ។

ប្រភព​បាន​បន្ថែម​ថា​៖”ពួក​គេ​ក៏​បាន​ជួប​គ្នា។ Bieberស្អប់​ពាក្យ​ចចាមអារ៉ាម​​ស្នេហា​របស់ Charlie និង Selena ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​គេ​ក៏​បាន​បោក​ទូរសព្ទ Selena ចោល​ ដើម្បី​ព្យាយាម​និយាយ​រឿង​នេះ​ឲ្យ​ច្បាស់។ Justin មាន​អារម្មណ៍​មិន​រីករាយ​សោះ និង​និយាយ​ថា​គេ​នឹង​​យក​ Gomez ឲ្យ​បាន​ពី Charlie”។មួយ​រយៈ​ចុង​ក្រោយ​ម្ចាស់​បទ “Sorry” ហាក់​ជួប​បញ្ហា​ច្រើន ក្រៅ​ពី​រឿង Gomez និងCharlie កាល​ពី​សប្ដាហ៍​មុន​គេ​បាន​លុបចោល​ការ​ប្រគំតន្ត្រី​និង​ជួន​អ្នក​គាំទ្រ​ព្រោះ​តែ​សំពាធ​ផ្លូវ​ចិត្ត។ តារា​វ័យ​២២​ឆ្នាំ​ក៏​បាន​សរសេរ​រៀបរាប់​លើ​បណ្ដាញ​ Instagram របស់​ខ្លួន​ថា​៖“ពេល​ចប់​កម្មវិធី​ម្ដង​ៗ​ ខ្ញុំ​​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ពី​ខ្លួន ​និង​បាន​ទទួល​សំពាធ​ពី​អ្នក​គាំទ្រ​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ហត់នឿយ​ខ្លាំង​និង​មិន​សប្បាយចិត្ត” ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -