តារាឆ្នើមជើងស៊ុត ចាន់ វឌ្ឍនាកា ត្រូវបានអ្នកគាំទ្រមើលឃើញថា ជិះរថយន្តទំនើបក្នុងការធ្វើដំណើរចូលរួមជាមួយមិត្តរួមក្រុមបឹងកេតអង្គរ និងធ្វើដំណើរផ្សេងៗ។ ជាក់ស្តែង កាលពីថ្ងៃសុក្រ ទី៤ ខែមីនា កន្លងទៅដែលបឹងកេតឈ្នះអាស៊ីអឺរ៉ុប ៧-០ នៅពហុកីឡដ្ឋានជាតិ វឌ្ឍនាកា បានធ្វើដំណើរដោយរថយន្តម៉ាក Lexus 470។ តាមប្រភពពីអ្នកជិតស្និទ្ធបានឲ្យដឹងថា រថយន្តពណ៌ខ្មៅម៉ាក Lexus 470 នេះពិតជាកម្មសិទ្ធិរបស់ វឌ្ឍនាកា មែន ហើយកីឡាកររូបនេះទើបដូររថយន្តកាលពីពេលថ្មីៗនេះ៕