​តារា​សម្ដែង​ស្រី​ដ៏​ល្បី​ប្រចាំ​ប៉ុស្តិ៍​ទូរទស្សន៍ TVB នាង Myolie Wu បានសម្រេច​ក្ដី​សុបិន​របស់ខ្លួន​ជាមួយ​ស្វាមី​ដោយបាន​ធ្វើដំណើរ​ទៅកាន់ ១២ កន្លែង ល្បីៗ​ជំវិញ​ពិភពលោក​ដើម្បី​ក្រេប​ទឹកឃ្មុំ ។ ​បន្ទាប់ពី​តារា​ស្រី​វ័យ ៣៦ ឆ្នាំ នាង Myolie Wu បានសម្រេច​ចិត្ត​ចូល​រោងការ​ជាមួយ​តារា​ប្រុស Philip Lee កាលពី​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៥ រួចមក ពួកគេ​ទាំងពីរ​នាក់​បាន​ចាក​ចេញពី​ប្រទេស​កំណើត​កាលពី​ខែមករា ដើមឆ្នាំ ២០១៦ ហើយ​បានធ្វើ​ដំណើរ​ទៅ​តំបន់​ល្បីៗ​ទាំង ១២ លើ​ពិភពលោក​ដើម្បី​ក្រេប​ទឹកឃ្មុំ ។

សម្រាប់​ថ្ងៃ​ដំបូង​នៅក្រៅ​ប្រទេស​របស់​គូ​ស្វាមីភរិយា​តារា​ចិន​ប្រុស​ស្រី​ខាងលើនេះ​គឺ​នៅ​ក្រុង Niseko កោះ Hokkaido ប្រទេស​ជប៉ុន ហើយ​បាន​ឆ្លងកាត់​មហាសមុទ្រ​ដើម្បី​ទៅលើ​កោះ Bora Bora ប្រទេស​បារាំង និង ឆ្ពោះទៅកាន់​ប្រទេស ញូ​វ ហ្សេ​ឡែ​ន (New Zealand) ។ក្រោយមកទៀត​ពួកគេ​ទាំងពីរ​នាក់​បាន​បន្តដំណើ​រ​ទៅកាន់​សហរដ្ឋអាមេរិក មាន​ទីក្រុង Los Angeles និង ទីក្រុង New York ហើយ​បន្តទៅ​ទីក្រុង​ឡុង​ដ្រ៍ ប្រទេស​អង់គ្លេស កោះ Ireland ទីក្រុង Barcelona កោះ Santorini ក្រុង​អា​តែ​ន (Athens) ប្រទេស​ក្រិ​ក និង ទីក្រុង​ឌូ​បៃ ហើយ​សម្រាប់​ដំណើរ​ក្រេប​ទឹកឃ្មុំ​ចុងក្រោយ​របស់​ពួកគេ​នៅ​ប្រទេស​ម៉ា​ល់​ឌី​វ (Maldives ) ។​

​ខាងក្រោម​នេះ​គឺជា​កម្រង​រូបថត​របស់​តារា​ស្រី​ប្រចាំ​ស្ថានីយទូរទស្សន៍ TVB នាង Myolie Wu និង ស្វាមី Philip Lee ដែល​បាន​ថត​ទុកជា​អា​នុ​ស្សាវ​រី​យ៍​ក្នុងកំលុងពេល​ដែល​ពួកគេ​ទាំង​ពីរបាន​ទៅ​ក្រេប​ទឹកឃ្មុំ​អស់​មួយ​រយៈពេល​ធំ​នៅ ១២ តំបន់ ល្បីៗ​ជំវិញ​ពិភពលោក ហើយ​រូបថត​ទាំង​ប៉ុន្មាន​សន្លឹក​នេះដែរ​ត្រូវបាន​បង្ហោះ​យ៉ាង​ព្រោងព្រាត​នៅក្នុង​កម្មវិធី​សង្គម Instagram ថែម​ទៀតផង ៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -