បរទេស៖ ប្រិយមិត្តដែលធ្លាប់ទស្សនា ខ្សែភាពយន្តដ៏ល្បីល្បាញ ទូទាំងពិភពលោក និងទទួលបាន ពានរង្វាន់អូស្ការ មានចំណងជើងថា «Titanic» ដែលចេញផ្សាយដំបូង ក្នុងឆ្នាំ១៩៩៧ ប្រាកដជាបានស្គាល់ តួអង្គក្មេងស្រីតូច ដ៏គួរឲ្យស្រលាញ់ ឈ្មោះថា «Cora Cartmell» ជាក់ជាមិនខាន។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តួអង្គក្មេងស្រីតូច Cora Cartmell មានឈ្មោះពិតថា Alexandrea Owens កើតនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៨៨ នៅក្នុងទីក្រុង San Diego រដ្ឋ California សហរដ្ឋអាមេរិក បច្ចុប្បន្នមានវ័យ ២៨ឆ្នាំ ដោយកាលពីនាង Alexandrea ដើរតួជាក្មេងស្រី ឈ្មោះ Cora នាងទើបតែមានអាយុ ៧ឆ្នាំប៉ុណ្ណោះ។
យ៉ាងណាមិញ នាង Alexandrea ក្នុងពេលបច្ចុប្បន្ននេះ បានធំពេញរូប ពេញរាង និងមានសម្រស់ ស្រស់ស្អាត គួរឲ្យស្រលាញ់ណាស់ ខណៈរូបថតនាង ជាច្រើនសន្លឹក ក៏ត្រូវបានគេបង្ហោះ និងចែកចាយ ពាសពេញបណ្តាញអ៊ីនធឺណែត ផងដែរ៕
តោះ! ទៅមើលរូបថតនាង ថាតើនាងមានសម្រស់ ស្រស់ស្អាតយ៉ាងណាទៅ?
- Back to Home »
- នៅចាំក្មេងស្រីតូច ក្នុងរឿង Titanic នេះអត់? ឥឡូវនាង ធំពេញរូបរាង គួរឲ្យស្រលាញ់ណាស់!