លោកតា​ Shigeo Tokuda ​កើត​នៅ​ក្នុង​ខែ​សីហា​ ឆ្នាំ​១៩៣៤ ​ក្នុង​ប្រទេស​ជប៉ុន​ គិត​មក​ទល់​ពេល​នេះ​លោកតា​មាន​វ័យ​ប្រមាណ​៨២​ឆ្នាំ​ហើយ​ តែ​​អ្វី​ដែល​ពិសេស​ និង​ខុស​ប្លែក​ដាច់​ពី​គេ​ សម្រាប់​មនុស្ស​ក្នុង​វ័យ​ដូច​គ្នា​គឺ​ថា​ Tokuda​ គឺ​ជា​តារា​សម្ដែង​រឿង​អាសអាភាស​ ដ៏​ល្បី​ខ្លាំង​មួយ​រូប​ ក្នុង​ប្រទេស​ជប៉ុន​ ហើយ​ត្រូវ​បាន​គេ​ឲ្យ​រហស្សនាម​ជា​ អធិរាជ​តួ​សិច​វ័យ​ចំណាស់”​ (king of elderly porn)​ ទៀត​ផង។​ទន្ទឹមគ្នា​នេះ​ដែរ​ គេហទំព័រ​ ​Kqube.net​ (ខេឃ្យូប)​ សូម​លើក​យក​ការពិត​៩​យ៉ាង​ ដែល​ទាក់ទង​ជាមួយ​លោកតា ​Tokuda​ មក​បង្ហាញ​ជូន​ប្រិយមិត្ត​ទាំងអស់​គ្នា​ ដូច្នេះ​សូម​បន្ត​អាន​មក​ខាងក្រោម​នេះ​ទាំងអស់​គ្នា។​

១.​ ដំបូង​ឡើយ​លោកតា​ Shigeo Tokuda ​ធ្វើការ​ត្រឹម​ជា​ភ្នាក់​ងារ​ធ្វើ​ដំណើរ​ម្នាក់​ ហើយ​ចូល​និវត្តន៍​នៅ​អាយុ​៦០​ឆ្នាំ។

២.​ ដោយ​ការ​ចូលនិវត្តន៍​ធ្វើ​ឲ្យ​គាត់​ទំនេរ​ពេក​ ដូច្នេះ​គាត់​ក៏​សម្រេច​ចិត្ត​ចាប់​ផ្ដើម​អាជីព​ទី​ពីរ ​ជា​តារា​សម្ដែង​រឿង​អាសអាភាស​នេះ​តែ​ម្ដង​ទៅ។

៣.​ លោកតា​ Shigeo Tokuda ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​ជា​មួយ​អ្នក​ដឹក​នាំ​រឿង​អាសអាភាស​ នៅ​ពេល​លោកតា​ទៅ​ទិញ​វីដេអូ​រឿង​អាសអាភាស​ ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ផលិត​រឿង​ប្រភេទ​នេះ។​

៤.​ ផលិតកម្ម​ Ruby​ ជា​ផលិតកម្ម​ផលិត​ខ្សែភាពយន្ត​រឿង​អាសអាភាស​ ដែល​តារា​សម្ដែង​វ័យ​៨២​ឆ្នាំ​រូប​នេះ​ បាន​ចាប់​អាជីព​ជា​លើក​ដំបូង។​

៥.​ លោក​តា​បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​ពី​សំណាក់​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ នៅ​ពេល​ដែល​ប៉ុស្តិ៍​ទូរទស្សន៍​ដ៏​ល្បី​ CNN​ បាន​ធ្វើ​ការ​ផ្សាយ​ពី​ជីវប្រវត្តិ​របស់​គាត់​។​

៦.​ តារា​សម្ដែង​ប្រុស​ទូទៅ​មិន​សូវ​បញ្ចេញ​ឈ្មោះ​ទេ​ នៅ​ក្នុង​រឿង​ស៊ិច​ជប៉ុន​ ប៉ុន្ដែ​សម្រាប់​លោកតា​ Tokuda​ វិញ ​គាត់​មិន​ត្រឹមតែ​បញ្ចេញ​ឈ្មោះ​ទេ​ គាត់​ថែម​ទាំង​មាន​និមិត្ត​សញ្ញា​ផ្ទាល់​ខ្លួន ​សម្រាប់​វីដេអូ​រឿង​ដែល​គាត់​បាន​សម្ដែង​ទៀត​ផង។ ​

៧.​ លោក​ Gaichi Kono​ អ្នកដឹកនាំ​ផលិត​រឿង​អាសអាភាស​ បាន​ឲ្យ​ដឹង​ថា​​នៅ​ក្នុង​ជំនាន់​របស់​គាត់​ លោកតា​ Shigeo Tokuda​ គឺ​ជា​តារា​សម្ដែង​ដ៏​ល្បី ​(Super Star)”។​

៨.​ លោកតា​ចាប់​ជំនាញ​ដ៏​សំណាង​រូប​នេះ​ មាន​បំណង​ចង់​បន្ត​អាជីព​នេះ​ រហូត​ដល់​អាយុ​៨០​ឆ្នាំ​ ឬ​លើស​ពី​ហ្នឹង​ទៀត​ក៏​បាន។​​

៩.​ ជាចុងក្រោយ​ មកដល់ពេលនេះ​លោកតា​ Shigeo Tokuda​ ចូលរួម​សម្ដែង​រឿង​សិច​បាន​ប្រមាណ​៣៥០​រឿង​ ដែល​ចំនួន​នេះ​គឺ​ពិត​ជា​ច្រើន​អស្ចារ្យ​តែ​ម្ដង​ សម្រាប់​តារា​សម្ដែង​ក្នុង​វ័យ​ដូច​លោកតា៕

- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -