កូរ៉េខាងត្បូង៖ នាង Sohee វ័យ ២៣ឆ្នាំ ដែលជាតារាស្រីវ័យក្មេង ពោរពេញដោយសមត្ថភាព ច្រៀងនិងរាំ បានធ្វើឲ្យ អ្នកគាំទ្រនាងមានការភ្ញាក់ផ្អើល ជាខ្លាំង ទាក់ទិននឹងរ៉ូបដែលនាងស្លៀកចូលរួមកម្មវិធី មានតម្លៃត្រឹមតែ ៣០ដុល្លារអាមេរិក តែប៉ុណ្ណោះ។

ជាការពិតណាស់ នាង Sohee បានស្លៀករ៉ូបពណ៌ផ្កាឈូក ចូលរួមក្នុងកម្មវិធី  VDL កាលពីថ្ងៃទី ១០ ខែមីនា មុននេះ ដែលនាពេលនោះ ក៏មានការបង្ហាញ ពីតម្លៃរ៉ូបនេះ ដែលមានតម្លៃត្រឹមតែ ៣០ដុល្លារអាមេរិក មិនមែនជារបស់ម៉ាកអ្វីនោះទេ គឺទិញពីហាងធម្មតាមួយកន្លែងនៅផ្សារ Dongdaemun។ យ៉ាងណាមិញ​ក្រោយពី មនុស្សជាច្រើនឃើញ និងដឹងពីតម្លៃរ៉ូបនេះ ដែលពួកគេអាច មានសមត្ថភាពទិញបាន ពួកគេក៏នាំគ្នាសម្រុក ទៅទិញភ្លាមៗ ដែលលក់អស់រលីង ក្នុងរយៈពេលតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ។

ក្រោយពីមានហេតុការណ៍នេះ មានពាក្យចចាមអារ៉ាមបានលេចឡើងថា នាងប្រហែលជាមានបំណងចង់ ផ្សព្វផ្សាយពីហាងមួយនេះហើយ។ ឃើញសភាពបែបនេះ នាង Sohee ក៏បានធ្វើការបកស្រាយនាថ្ងៃបន្ទាប់ថា៖ នេះមិនមែនជាការផ្សព្វផ្សាយ ឬនាងទទួលការ ឧបត្ថម្ភ ពីហាងមួយនោះទេ តែវាគ្រាន់តែស្ទាយដែលនាង ចូលចិត្ដប៉ុណ្ណោះ។ នាងបានបញ្ជាក់ថា នាងមិនមែនជាប្រភេទមនុស្ស ចូលចិត្ដរបស់ម៉ាកៗគ្រប់ពេលនោះទេ ឲ្យតែនាងចូលចិត្ដ និងពាក់សមនឹងខ្លួន នោះនាងនឹងសម្រេចចិត្ដពាក់វាតែម្ដង៕


- Copyright © BlogReportNews -Shinpuru v2- Powered by Blogger - Designed by Johanes Djogan -