អ្នកម្ដាយមានគុណធ្ងន់ឥតគណនា ព្រោះខិតខំចិញ្ចឹមបីបាច់ថែរក្សាកូនតាំងពីតូចក្រូចឆ្មារ រហូតដល់ធំដឹងក្ដីមានគ្រួសាររៀងៗខ្លួន។ ពេលខ្លះកូនមានលទ្ធភាពអាចសងគុណវិញ ប៉ុន្តែក៏មិនអាចសងអស់នូវអ្វីដែលលោកបានធ្វើពីដើមឡើយ។ យ៉ាងណាមិញ កូនៗ ៧នាក់ក្នុងត្រកូលគ្រួសារមួយ បានធ្វើឲ្យមនុស្សជាច្រើនរំភើបចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់ពួកគេទៅកាន់ម្ដាយ។
កូនៗ ៧នាក់ក្នុងត្រកូលគ្រួសារមួយ បានធ្វើឲ្យម្ដាយភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពេលធ្វើបុណ្យសង្ឃទានកាលពីព្រឹកមិញនេះ ព្រោះពួកគេបានចូលលុយគ្នាម្នាក់ ៧ពាន់ដុល្លារ ទិញរថយន្តម៉ាក Toyota Hilux VIGO ស៊េរី ២០១៦ មួយគ្រឿងជូនម្ដាយ។
ម្ចាស់គណនី FB ឈ្មោះ Na Rong ជាអ្នកបង្ហោះរូបទាំងនោះឡើង ដោយសរសេរថាៈ “ធ្វើអោយម៉ាក់ភ្ញាក់ផ្អើលជាមួយនិងឡានថ្មីមួយគ្រឿង បងប្អូន7នាក់ ម្នាក់តែ7000$ធ្វើអោយម៉ាក់រំភើបចិត្ត ជូនពរម៉ាក់អោយមានសុខភាពល្អ”។
រហូតមកដល់ពេលនេះ ការបង្ហោះនោះមានអ្នកចុច Like ជិត ៧ពាន់នាក់ និង Share ជាង ២ដង។ យ៉ាងណាក្ដី នេះគ្រាន់តែជាការបង្ហាញទឹកចិត្តប៉ុណ្ណោះ មិនមែនទាមទារឲ្យធ្វើបែបនេះឡើយ។ ម្ដាយឪពុកមិនដែលចង់បានអ្វីពីកូន ក្រៅពីការយកចិត្តទុកដាក់ និងស្រលាញ់លោកទាំងពីរ ដូចលោកទាំងពីរធ្វើដាក់កូនពីក្មេង៕
- Back to Home »
- រំភើបចិត្ត! ថ្ងៃបុណ្យសង្ឃទាន កូនចូលលុយគ្នាម្នាក់ ៧ពាន់ដុល្លារsurpriseអ្នកម្ដាយ