សិល្បៈ៖ មុននេះ អ៊ាម វន្នី ទើបតែប្រកាសព័ត៌មានថា មានគម្រោងទៅសម្ដែងនៅលើទឹកដីអាមេរិកជាលើកដំបូងជាមួយសិល្បកររៀមច្បង យឹង យន ដែលគ្រោងទៅសម្ដែងចំនួន៦សប្ដាហ៍ ដោយពួកគេត្រូវចេញដំណើរនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ខានស្អែក ស្រាប់តែថ្ងៃនេះ អ៊ាម វន្នី បានប្រាប់ Kqube.NET ថា លោកទទួលបាន Visa ទៅបារាំងទៀតហើយ ដោយចេញដំណើរពីអាមេរិកទៅបារាំងតែម្ដង គឺនៅថ្ងៃទី២៨ ខែមេសា បន្ទាប់ពីចូលឆ្នាំខ្មែររួច។
ដំណឹងល្អនេះ ពិតជាសូមអបអរសាទរដល់ អ៊ាម វន្នី ក៏ដូចជាអ្នកគាំទ្រទាំងអស់របស់កវីវ័យក្មេង និងអ្នកចម្រៀងរូបនេះផងដែរ ព្រោះបន្ទាប់ពីលោកប្រលងចប់កម្មវិធី Cambodian Idol នៃស្ថានីយទូរទស្សន៍ហង្សមាសរួចមក លោកក៏បាននិពន្ធបទចម្រៀងមួយចំនួនដើម្បីប្រមូលថវិកា ដើម្បីជួលមន្ទីរពេទ្យគន្ធបុប្ផា និងសកម្មភាពសប្បុរសធម៌ផ្សេងៗជាច្រើនទៀត ដើម្បីជួយអភិវឌ្ឍផ្នែកមួយនៃសង្គមដែរ ដូច្នេះឱកាសនេះ ក៏ជាពេលវេលាមួយដ៏ប្រសើរ សម្រាប់បង្ហាញសមត្ថភាពរបស់លោកដែលជាវប្បធម៌ប្រពៃណីខ្មែរ ដល់មហាប្រទេសបានឃើញ និងស្គាល់ពីប្រទេសកម្ពុជាកាន់តែខ្លាំងឡើងផងដែរ។
ម្យ៉ាងទៀតសង្ឃឹមថា ដំណើរបេសកកម្មរបស់ អ៊ាម វន្នី លើកនេះ ទៅលើទឹកដីអាមេរិក និងបារាំងជាបន្តបន្ទាប់ ដោយមិនធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រលោកខកបំណង ជាពិសេសពេលត្រឡប់មកវិញ នឹងមានអ្វីប្លែកៗ និងថ្មីពីស្រុកគេមកជូនកម្ពុជាវិញជាមិនខាន ព្រោះលោកជាអ្នកនិពន្ធស្រាប់ ហើយក្នុងនោះដែរ សូមជូនពរលោកទទួលបានជោគជ័យក្នុងដំណើរបេសកកម្មទាំងពីរប្រទេសនេះផងដែរ៕
- Back to Home »
- គ្រប់ទឹកហើយឆ្នាំនេះ អ៊ាម វន្នី ទទួលបានVisa ទៅបារាំងទៀតហើយក្រោយចេញពីអាមេរិក!