ភ្នំពេញ៖ តារាសម្តែងស្រី គង់ វង្សយ៉ាទី ហាក់ដូចជា ភាពល្បីល្បាញយ៉ាងខ្លាំង ក្នុងវិស័យសិល្បៈ ក្នុងមួយរយៈពេលក្រោយនេះ។ ហើយក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានរំលេច រូបថតប្អូនស្រី ក្នុងបណ្តាញសង្គមផងដែរ។
រូបភាព កញ្ញា គង់ វង្សយ៉ាទី ជាមួយនឹងប្អូនស្រីរបស់នាង ក្នុងទឹកមុខក្រមិចក្រមើមទាំងពីរ គួរឲ្យស្រឡាញ់ ហើយត្រូវបានអ្នកលេងបណ្តាញសង្គមភាគច្រើន ចាប់អារម្មណ៍ លើប្អូនស្រីរបស់នាងផងដែរ ដែលពួកគេនាំគ្នាគិតថា ប្អូនស្រីកញ្ញាគង់ វង្សយ៉ាទី មើលមួយភ្លេត គឺពិតជាដូចនាងខ្លាំងណាស់ ស្ទើរតែច្រឡំគ្នាទៅហើយ។
ជាពិសេស ក៏មានរូបថតមួយចំនួន គឺតារាស្រីរូបនេះ និងប្អូនស្រី ហាក់ដូចជា មនុស្សតែមួយ ទាំងការស្ទាយថត និងការញញឹមជាដើម៕
ចង់ដឹងថា កញ្ញា គង់ វង្សយ៉ាទី និង ប្អូនស្រី ពិតជាដូចគ្នាយ៉ាងណា តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖