ពោធិ៍សែនជ័យ ៖ នៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៦ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបបទល្មើសគ្រឿងញៀន១ករណីឃាត់ខ្លួនជនសង្ស័យ២នាក់ ។ ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះសៀង និច ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរគ្មាន និង ឈ្មោះអ៊ុក ស្រីលីន ភេទស្រី អាយុ២០ឆ្នាំ មុខរបរ បំរើការខារ៉ាអូខេ ជនសង្ស័យ ទាំង២នាក់ ស្នាក់នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ, ឃាត់ខ្លួននៅភូមិ-សង្កាត់ចោមចៅ ពីបទប្រើប្រាស់គ្រឿងញៀន ។ ដកហូតគ្រឿងញៀន ប្រភេទទឹកកកចំនួន១កញ្ចប់តូច, ម៉ូតូ១គ្រឿង និង ទូរសព្ទ័ដៃ ១គ្រឿង ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕