ជីននីង ៖ រឿងរ៉ាវដែលបុរសម្នាក់ បានលួចបង្ហោះរូប អតីតសង្សាររបស់ខ្លួន ដោយសារកំហឹងពេលនាងសុំបែក បានបញ្ចប់នៅពេលតុលាការសម្រេចដាក់ឃុំរយៈពេល១០ថ្ងៃ ហើយតម្រូវឲ្យជនល្មើស ធ្វើលិខិតសុំទោស ជាសាធារណៈចំពោះអំពើពាលាអាវាសែដែលនាំឲ្យនាង Zheng Yuan Yuan ដែលរងនូវភាពអាម៉ាស់ សម្រេចចិត្តលាឈប់ពីមុខតំណែងជាគ្រូបង្រៀននៅមហាវិទ្យាល័យមួយ។
រូបភាពអាសអាភាស ដែលបង្ហាញពីរូបស្ត្រីម្នាក់ អាក្រាតកាយរួមភេទ ជាមួយសង្សារថតតាមកញ្ចក់បង្កើតឲ្យមានភាពរោលរាលផ្នែកតណ្ហា ហើយគេចាត់ទុក ជាព្រឹត្តិការណ៍នេះ ជារឿងគួរឲ្យខ្មាស់អៀនបំផុតសម្រាប់ប្រទេសចិន ដែលមានមន្ត្រីរាជការពាក់ព័ន្ធរឿងអាស្រូវ នៃអំពើអាសអាភាស។ បុរសម្នាក់នោះមាន ឈ្មោះ Ma Shenke នៅពេលត្រូវបានចាប់ខ្លួនដោយប៉ូលិសនៅក្រុង ជីនីង បានសារភាពថា ខ្លួនមានកំហឹងនៅពេលនាង Zheng Yuan Yuan បានចាកចេញពីរូបគេ ក៏បង្ហោះរូបអាសអាភាសដែលធ្លាប់លួងលោមស្នេហាជាមួយគ្នា ជាការសងសឹកហើយបន្ទាប់មកនាង Zheng Yuan Yuan បានលាឈប់ពីមុខតំណែងដោយសារភាពអាម៉ាស់ និងការប្រមាថមើលងាយ។
នៅទីបំផុតសកម្មភាពពាលាអាវាសែរបស់ឈ្មោះ Ma Shenke ដែលបង្ហាញឲ្យឃើញពីឈុតរួមរក្សយ៉ាងក្តៅសាច់ ត្រូវបានប៉ូលិសចាប់ឃុំខ្លួនរយៈពេល១០ថ្ងៃ ហើយមានការសុំទោសជាសាធារណៈចំពោះនាង Zheng Yuan Yuan និងសមាជិកគ្រួសាររបស់នាង ជាពិសេសមានការប៉ះប៉ូវផ្នែកអារម្មណ៍ ដើម្បីកុំឲ្យនាង Zheng Yuan Yuan ទទួលរងនូវការប្រមាថពីសង្គម និងបញ្ឈប់ការចែកចាយរូបអាសអាភាសនេះតទៅទៀត៕
- Back to Home »
- ជាប់គុក១០ថ្ងៃ និងសុំទោសជាសាធារណៈចំពោះការបង្ហោះរូបថតស្រាតអតីតសង្សារ