សម្រស់ស្រស់ស្អាតគ្មាន២របស់តារាសម្ដែងថៃ Nong Poy នៅលើកម្រាលព្រំក្រហមកម្មវិធី Golden Statue ទទួលបានការសរសើរជាច្រើនពីអ្នកគាំទ្រ។យប់ថ្ងៃទី ៣ខែមេសា កម្មវិធីប្រគល់រង្វាន់ភាពយន្ត Golden Statue លើកទី៣៥ ត្រូវបានប្រព្រឹត្តឡើងយ៉ាងគគ្រឹកគគ្រេងនៅទីក្រុងហុងកុងជាមួយវត្តមានតារាអាស៊ីជួរមុខជាច្រើន។
សិល្បការិនីជាច្រើនរូបបានមានវត្តមានក្នុងកម្មវិធីនេះ តែទទួលបានការចាប់អារម្មណ៍ជាងគេគឺ តារាសម្ដែងកែភេទជនជាតិថៃ Nong Poy ក្នុងរ៉ូបអូសដីពណ៌សដ៏ស៊ីវិល័យរបស់ម៉ាកសំលៀកបំពាក់ Ashi Studio។ ក្រៅពីវត្តមានរបស់ Nong Poy ក៏មានការចូលរួមពីសំណាក់តារាសម្ដែងល្បីឈ្មោះចិនជាច្រើនរូបផ្សេងទៀតផងដែរ៕
- Back to Home »
- កំពូលតារាកែភេទថៃ Nong Poy ស្អាតឥតខ្ចោះលើកម្រាលព្រំក្រហមនៅហុងកុង